អ្នកខុសត្រូវធ្វើតាមច្បាប់!!! តុលាការប្រទេសវៀតណាមកាត់ទោសអតីតរដ្ឋមន្ត្រីឱ្យជាប់គុកអស់មួយជីវិតព្រោះពុករលួយនិង…
រដ្ឋមន្ត្រីក្រសួងព័ត៌មានម្នាក់ ពាក់ព័ន្ធរឿងអាស្រូវពុករលួយ ត្រូវតុលាការប្រទេសវៀតណាម ផ្តន្ទាទោសដាក់គុកអស់មួយជីវិត នៅថ្ងៃទី២៨ ធ្នូ ២០១៩នេះ ។
ក្នុងសវនាការ តុលាការរកឃើញថា ជនត្រូវចោទ ង្វៀន បាក់សឺន អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បានទទួលប្រាក់សំណូកចំនួន៣ លានដុល្លារ ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងមួយ ដែលកិច្ចព្រមព្រៀងនោះគឺក្រុមហ៊ុន Mobi Fone បានបង់ប្រាក់ចំនួន៩៥ភាគរយ នៃភាគហ៊ុន នៅក្នុងក្រុមហ៊ុនផ្តល់សេវាកម្មទូរទស្សន៍បង់ប្រាក់សំរាប់ទស្សនា ។
សវនាការនេះដែរ តុលាការក៏បានផ្តន្ទាទោស អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានម្នាក់ទៀតគឺលោក ទ្រឿង មីញទួនអោយជាប់គុក១៤ឆ្នាំ ពាក់ព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងទទួលប្រាក់សំណូក នៅក្នុងករណីតែមួយនេះដែរ ៕
ប្រភព៖ kbn