ជួយស៊ែរឲ្យគ្រប់គ្នាដឹងផង!មោទកភាពខ្មែរដែលកីឡាករឈ្មោះ សាលី អ៊ូមើត ឈ្នះមេដាយមាសពិភពលោកកាលពីពេលថ្មីៗនេះ…(មានវីដេអូ)

ថៃ៖ កីឡាករជម្រើសជាតិកម្ពុជាខាងផ្នែកកីឡាម៉ូតូទឹក (Jet Ski) សាលី អ៊ូមើត បានឈ្នះមេដាយមាសពិភពលោក មុននេះបន្តិច នៅក្នុងការប្រកួតព្រឹត្តិការណ៍ Thai Airways International Jet Ski World Cup 2019 នៅខេត្ត Pattaya ប្រទេសថៃ នេះបើតាមការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់កីឡាករផ្ទាល់។

ក្នុងហ្វេសប៊ុកគាត់បានបព្ចាាក់ថា៖ជំរាប​សួរ​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​ចង់​ប្រាប់​ថា​ខ្ញុំ​អាច​យក​មេដាយ​មាស​ពិភពលោក​ជូន​ជាតិ​មាតុភូមិ​ប្រទេស​កម្ពុជា​យើង​បាន​ហើយ​អគុណ​សម្រាប់​ការ​គាំទ្រ​ជា​ច្រើន​ពី​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា​
🥇🏆🇰🇭🇰🇭🇰🇭ជួយ​សែរ​ម្នាក់​មួយ​ផង​អគុណ

គួរឲ្យដឹងដែរថា សាលី អ៊ូមើត ក៏ជាម្ចាស់មេដាយមាសរបស់កម្ពុជា ប្រភេទកីឡាម៉ូតូទឹក (Jet Ski) ក្នុងព្រឹត្តិការណ៍កីឡាប្រចាំទ្វីបអាស៊ី Asian Games ផងដែរ៕
មានវីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *