របៀបធ្វើបង្អែមត្រាវខ្ទិះឆ្ងាញ់!!!

គ្រឿងផ្សំ៖
-ត្រាវ ៣០០-៤០០ក្រាម កាត់ជាដុំៗ (តាមចំណង់ចំណូលចិត្ត)
-ខ្ទិះដើម ២៥០មីលីលីត្រ និងខ្ទិះចុង ៤០០មីលីលីត្រ

-អំបិល ១ស្លាបព្រាកាហ្វេ
-ស្ករត្នោត ១៤០-១៦០ក្រាម
-ស្លឹកតើយ ២សន្លឹក។

វិធីធ្វើ៖
១.ដាក់ខ្ទិះចុងចូលខ្ទះ រួចដាក់ក្បាលខ្ទិះ អំបិល ស្ករត្នោត និងស្លឹកតើយចូល កូរអោយសព្វ ទុកអោយពុះ រួចស្រង់ស្លឹកតើយចេញ។
២.ដាក់ត្រាវចូល កូរតិចៗកុំអោយបែកសាច់ត្រាវ ទុករម្ងាស់ប្រហែល ២០នាទី ឆ្អិនហើយដួសដាក់ចានជាការស្រេច។

ប្រភព៖ Lalinn like cooking

Leave a Reply

Your email address will not be published. Required fields are marked *