ជួយស៊ែរឲ្យកូនខ្មែរជួយអភិរក្សទាំងអស់គ្នា!! ត្រី​កម្រដែល​មាន​រសជាតិ​ឆ្ងាញ់​បី​ប្រភេទ ​អាច​នឹង​ផុត​ពូជ​ពី​ក្នុង​ដង​ទន្លេ​ទាំង​បួនដោយសារតែ…

ស្ទឹងត្រែង ៖ ​បច្ចុប្បន្ន សកម្មភាព​នេសាទ​ខុសច្បាប់ កំពុង​បន្ត​កើតមាន នៅក្នុង​ទឹក​ដែនទឹក​ខេត្តស្ទឹងត្រែង ដែល បាន​នឹង​កំពុងតែ​គំរាមកំហែង​ដល់​ប្រភេទ​ពូជ​ត្រី ​ដែល​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ​បានទទួល​ស្គាល់​នូវរស ​ជាតិ​របស់​វា​ ដូចជា​ត្រី​ប៉ា​ស៊ី​អ៊ី ត្រី​ប៉ា​វ៉ាមុខ​១ ​និង​ប៉ា​វ៉ា មុខ​២ បច្ចុប្បន្ន​ស្ទើរ​បាត់​ផុត​ពូជ​ហើយ​។

លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច​ដល់​អ្នក​ពាក់ ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ​មិន​ថា​ថ្នាក់ដឹកនាំ នៅ​ថ្នាក់ជាតិ​ ឬ​ថ្នាក់ក្រោម​ជាតិ ​ជាពិសេស គឺ​សហគមន៍​មូលដ្ឋាន និង​ប្រជា​នេសាទ​ផ្ទាល់ ឲ្យ​ចូលរួម​ថែរក្សា​ពូជ​ត្រី​ដ៏​កម្រ ដែល​នឹង​ជិត​ផុត​ពូជ​ទាំ​បី​ប្រភេទ​នេះ ក៏​ដូច​ពូជ​ ត្រី​កម្រ​ផ្សេងៗ​ ដទៃទៀត​ផងដែរ​។

លោក​ បាន​បញ្ជាក់ថា ការគ្រប់គ្រង និង​ទប់ស្កាត់​លើ​វិស័យ​ជលផល ​ដែល​ពឹង​ផ្អែក​ទៅលើ​មន្ត្រី​ជល ផល តែ​បួនដប់​នាក់​នោះ ​គឺ​មិន​អាច​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ខ្ពស់ ​និង​និរន្តរភាព ​នៃ​ធនធាន​ជលផល ​នៅ​ដែនទឹក​ខេត្តស្ទឹងត្រែង​នោះទេ​ ព្រោះ​ក្រុម​នេសាទ​ត្រី ​ដោយ​ប្រើ​ឧបករណ៍​ល្មើសច្បាប់ តាម​ដង​ទន្លេ ក្នុង រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ ​គឺមាន​ស្ថានភាព​ហួស​កម្រិត​។

ពាក់ព័ន្ធ​នឹង​ការ​វិនាស​បាត់បង់​ប្រភេទ​ត្រី​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ជាងគេ​ ក្នុង​ខេត្តស្ទឹងត្រែង​ ប្រជា សហគមន៍ នៅក្នុង​ភូមិ​អូរ​ម្រេះ បានស្នើ​ឲ្យ​មាន​វិធានការ​ឲ្យ​បាន​តឹងរឹង​ទៅលើ​ក្រុម​ជនល្មើស​។

លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ស្ទឹងត្រែង បានឱ្យដឹងថា បច្ចុប្បន្ននេះ​ នៅ​ដែនទឹក នៃ ខេត្តស្ទឹងត្រែង គឺ​នៅ​បន្ត​មានការ​នេសាទ​ដោយ​ប្រើ​គ្រឿងផ្ទុះ ​និង​ឆក់​ប្រភេទ​ក្តៅ និង​ត្រជាក់ កើតឡើង​ស្ទើរ តែ​គ្រប់​ទីកន្លែង​។

ម្យ៉ាងវិញទៀត ​ការកើនឡើង នៃ​អ្នកនេសាទ​ចំណូលស្រុក ពី​បណ្តា​ខេត្ត​ផ្សេងៗ​រាប់រយ ​រាប់ពាន់​គ្រួសារ នៅ​ប៉ែក​ខាងលើ ​នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ បាន​នឹង​កំពុង​គំរាមកំហែង​ដល់​ត្រី​ មេ​ពូជ​គ្រប់​ប្រភេទ ​នៅ​តំបន់​នោះ​។
ប្រជាព​រដ្ឋ ក៏ដូចជា​ជា​មន្ដ្រីរាជការ ​អំពាវនាវ​ឱ្យ​ធ្វើការ​រួមគ្នា​ថែរក្សា​សម្បត្តិ​ធម្មជាតិ​ និង​មច្ឆជាតិ ក្នុង ទឹកដី​ខេត្តស្ទឹងត្រែង ​ជាពិសេស ត្រី​បី​ប្រភេទ គឺ ត្រី​ប៉ា​ស៊ី​អ៊ី ប៉ា​វ៉ា​មុខ​២ និង​ប៉ា​វ៉ា​មុខ​១ ដែល​កំពុងតែ​ទទួល រង​នូវ​ការ​វិនាស​ស្ទើរ​ផុត​ពូជ​ហើយ​៕

ប្រភព៖ bayontv

Leave a Reply

Your email address will not be published. Required fields are marked *