រូប​មន្ត​​ចេក​អាំង​ទឹក​ខ្ទិះងាយៗ​​!

គ្រឿងផ្សំ៖
– ចេក​ណាំវ៉ា ១ស្និត – ទឹក​ខ្ទិះ ១ចាន​គោម – ស្ករត្នោត ៣ស្លាបព្រាបាយ – អំបិល ១ស្លាបព្រាកាហ្វេ – ស្លឹក​តើយ ២សន្លឹក។

វិធីធ្វើ៖
១ / ជំហាន​ទី​១៖ អាំង​ចេក យក​ចេក​ណាំវ៉ា​ដែល​ទុំ​ស្រគាល មក​បក​សម្បក​ ហាន់​ជា​កង់​ៗ​ រួច​យក​មក​ដោត​ឈើ​ចង្កាក់។

នៅ​ពេល​ដោត​ចេក​រួចរាល់​អស់​ហើយ ត្រូវ​យក​ទៅ​អាំង​រហូត​ដល់​ចេក​ឡើង​ពណ៌​ត្នោត​ក្រៀម​បន្តិច​ៗ។ នៅ​ពេល​ចេក​ឆ្អិន សឹម​យក​មក​កៀប​ឲ្យ​សំប៉ែត។ ២ / ជំហាន​ទី​២៖ ធ្វើ​ទឹក​ខ្ទិះ ដាក់​ឆ្នាំង​លើ​ភ្លើង ដាក់​ខ្ទិះ ស្ករ​ត្នោត អំបិល​ និង​ស្លឹក​តើយ​ចូល កូរ​រហូត​ខ្ទិះ​ឡើង​ខាប់​បន្តិច សឹម​បិទ​ភ្លើង​ ដាក់​ចុះ​​ទុក​​ឲ្យ​ត្រជាក់​បន្តិច។ នៅ​ពេល​រៀប​ចំ​ញ៉ាំ អាចរូត​យក​ឈើ​ចង្កាក់​ចេញ ហើយ​ស្រោច​ទឹក​ខ្ទិះ ឬ​ជ្រលក់​ញ៉ាំ​ក៏​បាន​។ ប្រភព៖តូបអាហារ

Leave a Reply

Your email address will not be published. Required fields are marked *