ជួយស៊ែរម្នាក់១ផងដើម្បីផ្តល់ក្តីសង្ឈឹមដល់គាត់!! តារាសម្ដែង ចាន់រិទ្ធ មេធានី សុំក្ដី​មេត្តា​​ពី​​អ្នកសិល្បៈ​រួមជំនាន់ និង​សប្បុរជន ជួយ​ដល់​រូបលោក ​ដែល​កំពុង​​ធ្លាក់ខ្លួន​ឈឺ..

ប្រិយមឹត្តជើងចាស់ប្រាកដជាបានស្គាល់មកហើយ​កាលពីជំនាន់ជាមួយនឹងលោក ខៃ ប្រសិទ្ធ។បច្ចុប្បន្នលោកកំពុងធ្លាក់ខ្លួនលំបាកខ្លាំង ដោយសារជំងឺទឹកនោមផ្អែមវាយលុក។ ដោយអស់លទ្ធភាពព្យាបាល​ដោយខ្លួនឯង លោកបានអំពាវនាវសុំជំនួយ សុំក្ដីមេត្តាពីអ្នកសិល្បៈរួមជំនាន់ និងសប្បុរសជននានា។

យោងតាមគណនីតារាសម្ដែងសាវិន ហ្វីលីព បានរៀបរាប់យ៉ាងដូច្នេះថា«ជួយស៊ែផងបងប្អូន! លោក ចាន់រិទ្ធ មេធានី តារាសម្ដែងជើងចាស់ជំនាន់លោក ខៃ ប្រសិទ្ធ ពេលនេះកំពុងឈឺធ្ងន់ដោយសារជំងឺទឹកនោមផ្អែមកំពុងវាយលុក។គាត់បានផ្ញើសារសំឡេងមកខ្ញុំប្រាប់ឲ្យខ្ញុំជួយប្រាប់ទៅមិត្តសិល្បករដទៃទៀត ដែលមានជីវភាពរស់នៅប្រសើរជាងគាត់ឲ្យជួយគាត់ផងព្រោះគាត់កំពុងស្ថិតក្នុងស្ថានភាពលំបាកបំផុតជាពិសេសគឺលោក ខៃ ប្រសិទ្ធ មេត្តាជួយគាត់ផង»។

«ខ្ញុំធ្លាប់បរិច្ចាគថវិការផ្ទាល់ខ្លួនរបស់ខ្ញុំជួយគាត់ច្រើនដងមកហើយកាលពីលើកមុនៗ។បើមានបងប្អូនសប្បុរសជនណាចង់ជួយគាត់នេះជាលេខគាត់ ០១២ ៥៦ ៧៥ ៣៣​»។រំលឹកបន្តិចលោកចាន់រិទ្ធ មេធានី បានបាត់មុខពីវិស័យសិល្បៈដោយលោកបានប្រកបការងារជាអ្នករត់កង់បីដែលស្ទើតែភ្លេចមុខទៅហើយ។បច្ចុប្បន្ន ជីវភាពរបស់លោក ហាក់ជួបប្រទះនឹងបញ្ហាលំបាកខ្លាំង ទាំងខ្លួនក៏មានជំងឺ​ខ្វះខាតថ្លៃព្យាបាលនិងបរិយាកាសទាំងការងារមិនសូវអំណោយផលផងនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *