សមត្ថភាពមិនអាចប្រៀបផ្ទឹមបាន!! កណ្តុរហិតមីនជាង២០ ក្បាលដែលត្រូវបានគេហៅថាវីរះបុរសបានធ្វើដំណើរតាមយន្តហោះមកកាន់ប្រទេសកម្ពុជាដើម្បីកម្ចាត់មីន បន្ទាប់ពីវាបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅប្រទេសអាហ្វ្រិក…

កណ្តុរហិតមីនជាង២០ ក្បាលបានធ្វើដំណើរតាមយន្តហោះមកកាន់ប្រទេសកម្ពុជាដើម្បីកម្ចាត់មីន បន្ទាប់ពីវាបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅប្រទេស អាហ្វ្រិក។ អង្គការអាប៉ូប៉ូ (APOPO) ដែលបណ្តុះបណ្តាលកណ្តុរនេះបានឲ្យដឹងថា កណ្តុរចំនួន២៤ក្បាលបានធ្វើដំណើរតាមយន្តហោះពីប្រទេសតង់ហ្សានី កាលពីខែតុលាហើយពេលនេះវាបានមកដល់កម្ពុជាហើយ។

មុនពេលឡើងយន្តហោះមកកម្ពុជាកណ្តុរទាំងនោះបានទទួលការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់រយៈពេល៩ខែ ដើម្បីឲ្យមានជំនាញរកមីននៅកម្ពុជា។ មុនពេលវាមកកម្ពុជាគេក៏បានធ្វើការពិនិត្យសុខភាពវាផងដែរ ដើម្បីអាចធ្វើដំណើរឆ្លង ដែននិងបង្កការឆ្លងរោគបាន។ សូមបញ្ជាក់ផងដែរថាសរុបទាំងកណ្តុរមកជើងនេះទៀតកម្ពុជាមានកណ្តុររកមីនចំនួន៥០ក្បាលហើយ។ នេះពិតជាមិនធម្មតាមែនដែលកណ្តុរត្រូវបានគេបង្ហាត់ឲ្យចេះរកមីនហើយវាក៏បានរួមចំណែកជួយដល់កម្ពុជាដែលនៅមានមីនច្រើនបន្សល់ដោយសង្គ្រាមពីអតីតកាល៕








Leave a Reply

Your email address will not be published. Required fields are marked *