ជួយគាំទ្រផលិតផលជាតិខ្លួនឯងផង!! ដោយសារតែស្ពៃជើងទាគ្មានទីផ្សារឥលូវនេះត្រូវបានគេច្នៃទៅជាជ្រក់ស្ពៃជើងទាដែលមានរសជាតិឆ្ងាញ់ហើយក៍បានជួយកសិករខ្មែរ…

ដោយសារតែ តម្លៃស្ពៃនៅចុងឆ្នាំនេះ មានតម្លៃថោកពេក បានធ្វើឱ្យកសិករដាំស្ពៃជើងទាមួយរូប នៅភូមិតាគ្រុ ឃុំ ត្រែង ស្រុក រតនៈមណ្ដល ខេត្តបាត់ដំបង់ បានប្រកាសចែកស្ពៃជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ។ បើតាមព័ត៌មានដែលទទួលបាន មូលហេតុដែលនាំឱ្យតម្លៃស្ពៃរបស់ពួកគាត់ចុះថោកបែបនេះ គឺដោយសារតែ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដាំស្ពៃមានការកើនឡើងជាលំដាប់ ។

ដោយសារតែ តម្លៃស្ពៃនៅចុងឆ្នាំនេះ មានតម្លៃថោកពេក បានធ្វើឱ្យកសិករដាំស្ពៃជើងទាមួយរូប នៅភូមិតាគ្រុ ឃុំ ត្រែង ស្រុក រតនៈមណ្ដល ខេត្តបាត់ដំបង់ បានប្រកាសចែកស្ពៃជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ។ បើតាមព័ត៌មានដែលទទួលបាន មូលហេតុដែលនាំឱ្យតម្លៃស្ពៃរបស់ពួកគាត់ចុះថោកបែបនេះ គឺដោយសារតែ ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនអ្នកដាំស្ពៃមានការកើនឡើងជាលំដាប់ ។

លោក អ៊ឹម សុភ័ក្រ ម្ចាស់ចម្ការស្ពៃ ដែលចែកជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនោះ បានប្រាប់ ប្រជាប្រិយថា លោកមានផ្ទៃដីដាំបន្លែគ្រប់មុខជាង ២ហិកតា ក្នុងនោះផ្ទៃដាំបន្លែស្ពៃជើងទា មានទំហំ ជាង ៨០០០ម៉ែត្រការ៉េ ដែលក្នុងមួយឆ្នាំ លោកអាចដាំស្ពៃប្រភេទនេះបានចំនួន ៤ដង ។ បន្លែស្ពៃជើងទានេះ បន្ទាប់ពីដាក់ដាំហើយ មានរយៈពេល ៤០ថ្ងៃគឺអាចប្រមូលផលបានហើយ ដោយប្រមូលផលម្តងលោកអាចលក់បានលុយចន្លោះពី ៣ ០០០ ទៅ ៤ ០០០ដុល្លារ ។ប៉ុន្តែអ្វី ដែលធ្វើឱ្យរូបលោកមានការអស់សង្ឃឹម រហូតដល់ចែកស្ពៃជូនពលរដ្ឋ ដោយមិនគិតថ្លៃនោះ គឺដោយសារតែតម្លៃរបស់វាចុះថោកខ្លាំងពេកពីតម្លៃ ១២០០រៀល ធ្លាក់មកនៅត្រឹម ៣០០រៀលប៉ុណ្ណោះក្នុងមួយគីឡុក្រាម ។

ទើបតែ កន្លះខែនេះទេ ដែលតម្លៃស្ពៃបានធ្លាក់ថ្លៃខ្លាំង ធ្វើឱ្យលោកប្រកាសចែកស្ពៃជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ តែទោះជាយ៉ាងណា លោកបានលក់ស្ពៃជើងទារបស់លោកបានប្រហែល ៧០ភាគរយហើយដែរ នៅសល់៣០ភាគរយទៀត ដោយស្ពៃចុះថោកខ្លាំងពេក ទើបលោកសម្រេចចិត្តឈប់លក់ ហើយចែកឱ្យពលរដ្ឋទទេតែម្តងទៅ ។

ប៉ុន្តែកាលបរិច្ឆេទនៃការចែកស្ពៃ ដោយមិនគិតថ្លៃរបស់លោក អ៊ឹម សុភ័ក្រ នឹងបញ្ចប់នៅថ្ងៃទី ២៧ ខែ ធ្នូ ស្អែកនេះហើយ ។ ហើយស្ពៃ ដែលលោកចែកជូនពលរដ្ឋ ដោយមិនគិតថ្លៃនោះ មានទម្ងន់ប្រហែលជា ពី ១២ ទៅ ១៣តោន។

យ៉ាងណាមិញបងស្រីម្នាក់ែដលមានអខោនហ្វេសប៊ុកឈ្មោះថា Da Da Angel បានបង្ហោះសារបែបនេះថា៖ យើងបានកម្ម៉ង់គាត់ 100 Kg យើងបានអោយគាត់ក្នុងតម្លៃសមរម្យ ដើម្បីរជួយកសិករខ្មែរ 1Kg = 1,000៛

បើបងប្អូនចង់ទិញអាចប្រាប់ខ្ញុំបាន លក់ក្នុងតម្លៃដើម 1,000៛/kg = 0.25$ /kg
តម្លៃដឹកជញ្ជូនចេញខ្លួនឯង ផ្ញើរអោយបាន 25ខេត្ត/ក្រុង
លេខទូរស័ព្ទម្ចាស់ចំការ 012 273 376
ទំនាក់ទំនងខ្ញុំ : 096 3128 128 /077 730 725


Leave a Reply

Your email address will not be published. Required fields are marked *