ក្មេងប្រុសម្នាក់ត្រូវបានគេឃាត់មិនអោយជិះយន្តហោះដោយសារតែពាក់អាវរូបពស់!!!

ឪពុកម្តាយរបស់គាត់ឈ្មោះ Steve និង Marga បាននិយាយថា មន្រ្តីសន្តិសុខនៅអាកាសយានដ្ឋាន Johannesburg បានប្រាប់ពួកគេថា ប្រដាប់ប្រដាក្មេងលេង និងសម្លៀកបំពាក់មានរូបភាពមានសណ្ឋានជាសត្វពស់ មិនត្រូវបានអនុញ្ញាតអោយជិះនៅ លើយន្តហោះឡើយ។គ្រួសារមួយបានអះអាងថា កូនប្រុសអាយុ ១០ឆ្នាំរបស់ពួកគេ ត្រូវបានគេបង្ខំឱ្យប្តូរអាវរបស់គាត់មុន

ជើងហោះ ហើរចេញដំណើរ ដោយសារតែវាមានរូបភាពសត្វពស់នៅលើនោះ Stevie Lucas បានស្ថិតនៅលើដំណើរកម្សាន្តពីប្រទេសនូវែលសេឡង់ ទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីទៅលេងតាយាយរបស់គាត់កាលពីថ្ងៃទី១៧ ខែធ្នូ។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក មូលហេតុដែលត្រូវបានបញ្ជាក់គឺថា វាអាចធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរ ឬបុគ្គលិកដោយបង្កការថប់អារម្មណ៍៕

Leave a Reply

Your email address will not be published. Required fields are marked *