គ្រាន់តែបានឃើញស្រក់ទឹកមាត់បាត់ទៅហើយ!!! របៀបធ្វើបង្អែមគ្រាប់ខ្នុរឈ្ងុយឆ្ងាញ់!!!

គ្រឿងផ្សំ៖
១. សណ្ដែកលឿង ១កូនចានចង្កឹះ
២. ស្ករស,ខ្ទិះដូង
៣.ពងទា៦គ្រាប់
៤. ទឹក

#វិធីធ្វើ៖ – សណ្ដែកយកទៅត្រាំទឹករយះពេល ៣ម៉ោងរួចហើយលាងទឹកអោយស្អាតយកទៅចំហ៊ុយរយះពេល១៥នាទី – ស្ករសកន្លះកូនចានចង្កឹះ ខ្ទិះដូងកន្លះកូនចានចង្កឹះ លាយជាមួយសណ្ដែកកូរចូលគ្នាអោយម៉ត់។

ដាក់ខ្ទះបើកភ្លើងមធ្យម បន្ទាប់មកយកសណ្ដែកចាក់ចូលកូរអោយស្ងូត រួចលុញជារាងគ្រាប់ខ្នុរទុកមួយអន្លើសិន យកពងទាគោះយកតែពងលឿងសុទ្ធ បន្ទាប់មកចាប់ផ្ដើមធ្វើទឹក ស្ករយកខ្ទះបើកភ្លើងចាក់ស្ករចំនួន២កូនចានចង្កឹះលាយជាមួយទឹក២កែវ បន្ទាប់មកទៀតយកគ្រាប់ខ្នុរប្រលាក់ជាមួយពងទាដាក់ចូលក្នុងទឹកស្កររហូតដល់ទឹកស្ករពុះទើបស្រង់គ្រាប់ខ្នុរចេញ រួចជាស្រេច។ ប្រភព៖ អ្នកស្រី សុគន្ធារី

Leave a Reply

Your email address will not be published. Required fields are marked *