របៀបធ្វើមាន់ដុតត្រយូងចេក និងទឹកត្រីជ្រលក់មាន់ដុតយ៉ាងឆ្ងាញ់ពិសារ…

គ្រឿងផ្សំ _មាន់ស្រែ១ ទំងន់១គីឡូ២ខាំ សូមកុំយកធំពេក ធ្វើហើយលាងទឹកអោយស្អាត _គល់ស្លឹកគ្រៃ ស្លឹកក្រូច ខ្ទឹមស ខ្ទឹមក្រហម _ត្រយូងចេក១ , ម្ទេស , ក្រូចឆ្មារ ។ វិធីធ្វើ: – មាន់លាងទឹកហើយស្អាត ប្រលាកគ្រឿងផ្សំ ម្សៅសុ៑បខ្នរ ,ទឹកសុីអុីវ, ប្រេងខ្យង , ម្រេច , ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូចសើច ច្របល់ញុកចូលក្នុងគូទមាន់ ប្រលាក់ទុក១៥នាទីអោយចូលជាតិ កាត់គល់ស្លឹកគ្រៃ ប្រវែង១ចង្អាម ដាក់ទ្រាប់គូទឆ្នាំង ហើយចាំចាក់ប្រេងឆា ដាក់មាន់ រៀបត្រយូងចេកកាត់ជា៤ដាក់ចំហៀង ដាក់ភ្លើងល្មម

កុំអោយឆាប់ខ្លោច ដាក់រំងាស់ប្រេងវា ១០នាទី បើកមើលម្ដង ឱស្សាហ៌ប្រែវា មើលត្រយូងចេកឆ្អិនលើកលើង ហើយចាំចាក់កូកា រំងាស់វាទាល់ឆ្អិន ឡើងពណ៌ ។ វិធីបុកទឹកត្រី : ខ្ទឹមស ម្ទេស បុកអោយម៉ត់ ចាំដាក់ ស្ករស៣ស្លាបព្រាបាយ ទឹកត្រី ៤ស្លាបព្រា ទឹកក្ដៅ៤ស្លាបព្រា អំបិល១ចឹប បីចេងតិច ក្រូចឆ្មារ ២ផ្លែ ។ បើដុតជាមួយកូការ កុំប្រើប្រេងឆា ចាក់កូកាចូល។ប្រភព៖ De Lady Magazine

Leave a Reply

Your email address will not be published. Required fields are marked *