ពិតជាល្អណាស់!!! ទុនចន្លោះ ៣០០០ ដុល្លារ សហគ្រិនថ្មីថ្មោងគួររកស៊ីរបរនេះ

លុយត្រឹមតែ ៣ពាន់ដុល្លារ វាជាលុយដ៏ច្រើនមួយសំរាប់ការរកស៊ី ក៏ប៉ុន្តែបើមានលុយ ៣ពាន់ហើយចង់ចេញរកស៊ីតែចាប់មុខរបរខុសនោះប្រាកដជាបរាជ័យជាមិនខាន។ លោកសំ កុសលគឺជាស្ថាបនិករបស់ Business Cambodia ហើយលោកក៏ជាគ្រូបង្វឹកផ្នែកលក់ដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា ហើយលោកក៏បានលើកនៅមុខរបរ ៤ ដែលមានលុយត្រឹមតែ៣ពាន់ដុល្លារក៏អាចចេញរកស៊ីបានដែរ។

១. របរលក់ម្ហូបតាមផ្លូវ៖ លោកសំ កុសលបាននិយាយថាបើយើងមានលុយត្រឹមតែ ៣ពាន់ដុល្លារតែចង់ចេញរកស៊ីវាជាចំនួនតិចបំផុតនៅក្នុងការរកស៊ី ហេតុនេះហើយយើងមិនអាចចាប់របរធំនោះទេ ហើយរបរម្ហូបមួយនេះសាកសមបំផុតសំរាប់អ្នកដែលមានលុយ ៣ ពាន់ដុល្លារតែតម្រូវអោយយើងចេះច្នៃវាអោយប្លែក ទើបអាចទាក់ទាញភ្ញៀវនឹងអាចរកស៊ីបានយូរអង្វែងបាន។

២. របរកសិកម្ម៖លោកកុសល បានបន្តទៀតថារបរកសិកម្មក៏ជារបរមួយដែលសាកសមនឹងលុយ ៣ ពាន់ដុល្លារដែល ព្រោះវាប្រើរយៈខ្លីនោះទេមានដូចជាស្លឹកខ្ទឹម ម្ទេសហាវៃ នឹងស្ពៃជាដើម វាសុទ្ធសឹងតែប្រើរយៈពេលខ្លីនោះទេ តែតម្រូវអោយយើងចេះដើររកទីផ្សារខ្លួនឯង មិនមែនអង្គុយចាំតែឱកាសនោះទេ សំខាន់អោយតែយើងចេះចាប់ទីផ្សារអោយបានល្អ​ហើយថាទីផ្សារខ្វះអ្វីខ្លះបើមើលឃើញចាំផលិតផលបន្លែនោះទើបយើងអាចមានឱកាសក្នុងការរកស៊ីបានយូរអង្វែង។

៣. សេវាកម្ម៖ សហគ្រិនរូបនេះបានលើកឡើងថា របរសេវាកម្មក៏ល្អមួយដែលដោយចាំបាច់អោយយើងចេះនៅប្រព័ន្ធអេឡិចត្រូនិចដូចជាជាងភ្លើង ជាងទឹក ដែលយើងអាចបម្រើសេវាកម្មបានទាំងអស់សំរាប់ប្រជាជនគ្រប់គ្នា ហើយយើងក៏អាចបង្កើតហ្រ្វេនឆាយបានផងដែលបើយើងមានមហិច្ឆិតាអោយធំ តែត្រូវចាប់ផ្តើមពីតូចទៅសិន។business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *