ភ្ញាក់ផ្អើលខ្លាំងណាស់!! អ្នកនេសាទយួនបានចាប់ត្រីកម្រ១ក្បាលក្នុងទន្លេកម្ពុជា យកទៅវៀតណាម លក់បានជិត២ពាន់ដុល្លារ…(មានវីដេអូ)
កាលពីពេលថ្មីៗនេះអ្នកនេសាទជនជាតិវៀតណាមម្នាក់មានឈ្មោះ Salayman បាននេសាទ ចាប់បានត្រីយក្ស១ក្បាល (ត្រីកម្រ,មានទំហំធំ) ទម្ងន់ទៅដល់២៣០គីឡូក្រាម នៅឯទន្លេបាសាក់ ក្នុងទឹកដីប្រទេសកម្ពុជា នេះបើតាមគេហទំព័រជាច្រើនរបស់វៀតណាមបានចុះផ្សាយកាលពីថ្ងៃទី២៣ ធ្នូ នេះ ។
ប្រធានមន្ទីរជលផល ប្រចាំខេត្តអានយ៉ាង ប្រទេសវៀតណាម បានឲ្យដឹងថា អ្នកនេសាទរស់នៅក្នុងតំបន់ Bung Lon ស្រុក Nhon Hoi ខេត្តអានយ៉ាង បានចាប់ត្រីមួយក្បាលទម្ងន់២៣០គីឡូក្រាម នៅតំបន់នៃទន្លេបាសាក់(កម្ពុជា) ជាប់នឹងក្រុង Long Binh ស្រុក An Phu ដោយមានគ្នា៧នាក់ទើបអាចលើកត្រី១ក្បាលនោះដាក់លើទូកបាន ហើយអ្នកនេសាទរូបនេះ បានដឹកមកលក់ឲ្យឈ្មួញនៅឯស្រុកវៀតណាមផ្ទាល់ ជាមួយតម្លៃប្រមាណ២០០,០០០ ដុងក្នុងមួយគីឡូក្រាម (ស្មើនឹង ៨,៦៥ ដុល្លារ ក្នុង១គីឡូក្រាម) សរុបទឹកប្រាក់ស្មើនឹង ១,៩៨៩.៥០ ដុល្លារអាមេរិក ។
បើតាមគេហទំព័រ Zing របស់វៀតណាម បានចុះផ្សាយថា ត្រីប្រភេទនេះ វាស្ថិតក្នុងបញ្ជីត្រីដែលជិតផុតពូជ និងជាកត្រីកម្របំផុត ។ តាមច្បាប់វៀតណាម បានចែង ជនណាដែលនេសាទ ឬចាប់ត្រីកម្រប្រភេទនេះ ត្រូវរាប់ចូលជាអំពើល្មើសច្បាប់ និងត្រូវពិន័យសាច់ប្រាក់ប្រមាណ១០០លានដុង ឬជាង៤,៣០០ដុល្លារ ។ ប៉ុន្តែអ្នកនេសាទយួនម្នាក់នេះ មិនត្រូវបានជាប់ពិន័យអ្វីទាំងអស់ ពីអាជ្ញាធរជលផលរបស់វៀតណាម អះអាងថា ជាសកម្មភាពនេសាទក្រៅប្រទេស ដែលមិនពាក់ព័ន្ធដល់ធនធានក្នុងប្រទេសវៀតណាមឡើយ ៕
មានវីដេអូខាងក្រោម
ប្រភព៖kbn