ដាំបានហើយខ្វះទីផ្សារ!! ម្ចាស់កសិករខ្មែរដាំស្ពៃជើងទា ស្ថិតនៅក្នុងខេត្ដបាត់ដំបង បានប្រកាសចែកស្ពៃជើងទានេះ ដោយឥតគិតថ្លៃ ជូនដល់សាធារណជនដោយសារតែគ្មានអ្នកទិញ…

កាលពីព្រឹកមិញនេះ មានបុរសម្នាក់ ដែលជាម្ចាស់កសិករដាំស្ពៃជើងទា ស្ថិតនៅក្នុងខេត្ដបាត់ដំបង បានបង្ហាញពីអារម្មណ៏មិនសប្បាយចិត្ដ និងប្រកាសចែកស្ពៃជើងទានេះ ដោយឥតគិតថ្លៃ ជូនដល់សាធារណជនណាដែលមានបំណងចង់បាន អាចទំនាក់ទំនង មកយកបានចាប់ពីថ្ងៃទី២៥នេះ ដល់ថ្ងៃទី២៧។

ក្នុងនោះដែរ បើតាមការបង្ហោះរបស់កសិកររូបនេះ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ អុឹម សុភ័ក្រ បានសរសេរប្រាប់អោយដឹងថា៖”អបអរសាទរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលយើងខ្ញុំជាម្ចាស់ចំការស្ពៃជើងទា ហៅស្ពៃជ្រក់ មានការចែកស្ពៃជួនមិនគិតលុយដល់ friends ទាំងអស់។ ទីតាំង ភូមិ តាគ្រក ឃុំ ត្រែង ស្រុក រតនៈមណ្ឌល ខេត្តបាត់ដំបង 012 273 376។ បញ្ជាក់៖ កាត់យកខ្លួនឯង ដឹកជញ្ជូនខ្លួនឯង ខ្ញុំអង្គុយចាំមើល ស្ពៃមានកំណត់ប្រហែល10ទៅ15តោនប៉ុណ្ណោះ ចាប់ពីថ្ងៃទី25ដល់ថ្ងៃ27។ សូមអគុណ”។

បន្ថែមពីលើនេះ ម្ចាស់គណនីរូបនេះ ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងពីមូលហេតុ ដែលខ្លួនប្រកាសចែក ដោយឥតគិតថ្លៃបែបនេះ ក៏ព្រោះតែគ្មានទីផ្សារសម្រាប់លក់នោះទេ ហើយឈ្មួញកណ្ដាលវិញ ឱ្យតម្លៃថោកខ្លាំងពេក ដែលក្នុងមួយគីឡូ បានត្រឹមតែ ២០០-៣០០រៀលតែប៉ុណ្ណោះ។

គាត់បានបង្ហោះសារបន្ថែមទៀតថា៖”អគុណសំលាញ់ អោយ ស្ពៃមួយឡានទៅ ឆ្លៀតចែកអ្នកជិតខាងបន្តទៀត សុខសប្បាយទាំងអស់គ្នាសម្លាញ់។ ទុកក៏មិនកើតដែរ ស្ពៃលើសអាយុហើយ 2ទៅ3ថ្ងៃក្រោយវានឹងខូចអស់ដដែល មានតែចែកគ្នាជាជម្រើសចុងក្រោយ តែបើឈ្មួញមកទិញក៏ឈប់លក់ដែរ បច្ចុប្បន្នតំលៃថោក200៛ទៅ300៛ក្នុងចំការ ។ ស្ពៃរបស់ខ្ញុំលក់អស់60%ទៅ70% ហើយក្នុងតំលៃ400៛ ទៅ500៛”៕






ប្រភព៖khosja

Leave a Reply

Your email address will not be published. Required fields are marked *