ឆ្លងឆ្នាំ ឆ្នាំនេះ សៀមរាបស៊ីដាច់ខេត្តដទៃហើយ!!!

ទិដ្ឋភាពត្រៀមឆ្លងឆ្នាំនៅតំបន់ Pub Street នៃខេត្តសៀមរាប គឺពិតជាស្អាតខ្លាំងជាបណ្ដាឆ្នាំមុនៗទៅទៀត ។ ប៉ុន្តែមិនមែនមានតែនៅ Pub Street នោះទេដែលមានការតុបតែងលម្អ គឺនៅទូទាំងក្រុងសៀមរាបតែម្ដង មានការរៀបចំលម្អទៅដោយភ្លើងចម្រុះពណ៌ជាមួយផ្ទាំងទស្សនីយភាពប្លែកៗ គួរជាទីទាក់ភ្នែក។

នៅតាមដងផ្លូវមានការរៀបចំលម្អទៅដោយដើម Christmas ជាហូរហែរ ចំណែកឯនៅផ្នែកខាងលើមានភ្លើងចម្រុះពណ៌ ប្រដេញភ្លឹបភ្លែតយ៉ាងចិញ្ចែងចិញ្ចាញ ។ នៅតាមដងស្ទឹងសៀមរាបវិញ មានលម្អទៅដោយរូបផ្កាយស្អាតៗ នៅឯលើស្ពានវិញមានព្យួរគោមរំលេចពណ៌យ៉ាងឆើតឆាយ។

ការតុបតែងលម្អនៅទូទាំងក្រុងសៀមរាប បានធ្វើឱ្យទាក់ចិត្តយុវវ័យ ទេសចរជាតិ និងអន្តរជាតិ ចង់តែទៅលេងកម្សាន្តនាឱកាសឆ្លងឆ្នាំនេះ។វាប្រៀបបានជាទីតាំងមួយដ៏ល្អសម្រាប់មលម្ហែអារម្មណ៍ បំភ្លេចនូវរឿងរ៉ាវមិនល្អនៅក្នុងឆ្នាំចាស់ផ្លាស់មកជួបរឿងល្អៗ សប្បាយៗនៅក្នុងឆ្នាំថ្មី។

Leave a Reply

Your email address will not be published. Required fields are marked *