ស្ទើរទប់ទឹកភ្នែកមិនបាន!! សត្វឆ្កែវត្តរស់នៅជាមួយលោក ១៤ឆ្នាំ រង់ចាំផ្លូវម្ចាស់មកពីក្រៅប្រទេស មុននឹងស្លាប់…
ដូចដែលយើងបានដឹងហើយថា សុនខ (ឆ្កែ) គឺជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្សរាប់រយឆ្នាំមកហើយ ហើយក៏ជាសត្វចិញ្ចឹមដ៏ជិតស្និទ្ធខ្លាំងជាមួយនឹងមនុស្ស។
នៅកាលពីពេលថ្មិៗនេះបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែមានការបង្ហោះមួយរបស់ព្រះសង្ឃមួយអង្គដែលសរសេររៀបរាប់ពីសត្វឆ្កែចិញ្ចឹមមួយក្បាលដែរលោកទុកដូចជាប្អូនជាកូនជាក្មួយរស់នៅជាមួយគ្នានៅក្នុងវត្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ព្រះអង្គមានគណនីហ្វេសប៊ុកឈ្មោះថា Tat Mahaty ដោយព្រះអង្គបានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖កុសលអ្នកឯងបានរស់នៅ ក្នុងវត្តជាមួយនិងអាត្មា14 ឆ្នាំហើយ អាត្មាបានយកចិត្តទុកដាក់ថែទាំល្អហើយ បាននៅរងចាំផ្លូវអាត្មាត្រឡប់មកពីប្រទេសក្រៅវិញ ពេលនិមន្តមកដល់ភ្លាម កុសលដើរមករកហិតហើយបក់កន្ទុយ ក៏បានលះបង់ជីវិតហើយ ដោយឥរិយាបថសំពះក្រាប សូមកើតជាតិណាៗ សូមទៅកើតក្នុងទីខ្ពង់ខ្ពស់ចុះ៕