អក្សរខ្មែរពិតជាស្អាតមែន!!! ភិក្ខុមួយអង្គមានទេពកោសល្យឆ្លាក់អក្សរខ្មែរ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ស៊ែរឲ្យគ្នាឃើញផង

កាលពីមុនគ្រិស្តសតវត្ស រហូតមកដល់សតវត្សទី១ យើងពុំទាន់មានតួរអក្សរប្រើប្រាស់ទេ ទំនងជាកាលនោះ បើគេចង់កត់សម្គាល់អ្វីមួយ គេប្រើតែវិធីចងចាំក្នុងចិត្ត ឫលាក់ឈើ លាក់់ថ្មជាគ្រឿងចំណាំ។ លុះមកដល់សតវត្សទី៣ (គ.ស.២២៣) ស្រាប់តែមានសិលាចរឹកមួយរបស់ព្រះបាទស្រីមារះនៅស្រុកវ៉ូកាញ ខេត្តញ៉ាងត្រាងសព្វថ្ងៃ ដែលកាលនោះជាទឹកដីរបស់ខ្មែរ មានអក្សរខ្មែរពីរផ្ទាំង គឺមួយជាភាសាសំស្រឹ្កត និងមួយទៀតជាភាសាខ្មែរបូរាណ។ ហើយអក្សរ ដែលចារឹកនិងថ្មនោះ មានរបៀបរៀបរយជាស្រេច។

សព្វថ្ងៃនេះអក្សរខ្មែរយើងត្រូវបានគេយកទៅកែច្នៃដើម្បីឲ្យវាមានសោភ័ណ្ឌភាពកាន់តែស្អាត ដោយរក្សាទុកនូវទម្រង់ដើម​ ក៏ដូចជាថ្មីៗនេះមានភិក្ខុមួយអង្គព្រះនាមបោង វិបុល មានស្នាដៃដ៏ល្អឯកក្នុងការឆ្លាក់អក្សរដែលសំបូរទៅដោយក្បូរក្បាច់រចនាដ៏រស់រវើក ធ្វើឲ្យមហាជនជាច្រើនមានការកោតស្ញប់ស្ញែងនូវស្នាដៃមួយនេះ។

យ៉ាងណាមិញយោងទៅតាមហ្វេសប៊ុករបស់ព្រះសង្ឃនាមហ៊ុត ពុទ្ធា បានធ្វើការបង្ហោះស្នាដៃរបស់ភិក្ខុបោង​ វិបុល ដោយភ្ជាប់ជាមួយនឹងសំណេរមួយចំនួនថា “អក្សរ​ឆ្លាក់​ ស្នា​ព្រះហស្ត​ព្រះ​ភិក្ខុ​ បោង​ វិបុល​​ ចូលរួម​រក្សា​សម្បត្តិ​អរិយធម៌​វប្បធម៌​ អក្សរ​សាស្ត្រ​ខ្មែរ​ជាពិសេស​ផ្ដល់​តម្លៃ​ ដល់​ធនធាន​កុលបុត្រ​ខ្មែរ​ ដែល​មាន​សមត្ថភាព​ខ្ពស់​ ដោយការលើកតម្កើង យកចិត្ត​ទុកដាក់​លើក​ទឹកចិត្ត​បណ្ដុះ​បណ្ដាល។​ ​ វិភាគទាន​ដោយ​ ខ្ញុំ​ហ៊ុត​ ពុទ្ធា ៕










ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *