អច្ឆរិយៈខ្មែរម្នាក់ទៀតហើយ!! កុមារាឈ្មោះ បាន វរជ័យ អាចគិតលេខបានលឿនជាង ម៉ាស៊ីនគិតលេខទៅទៀត…(មានវីដេអូ)

មួយរយៈពេលមុននេះ មានការកោតសរសើរយ៉ាងខ្លាំងពីបណ្តាក្មេងៗ ក៏ដូចជាយុវជនខ្មែរប៉ុន្មាននាក់ មានសមត្ថភាពទាំងចំណេះដឹង ខួរក្បាលយ៉ាងល្អគួរឲ្យសរសើរ ដែលធ្វើឲ្យមហាជនជាច្រើនពិតជារំភើបនៅក្នុងចិត្តយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចឡើងនូវសមត្ថភាពក្មេងប្រុសមួយរូបទៀតហើយ ដែលមានឈ្មោះថា បាន វរជ័យ បានធ្វើការបង្ហាញសមត្ថភាពក្នុងកម្មវិធី«តូច ខ្លឹម ខ្លាំង» ជាមួយនឹងការបូក ដក គុណលេខ នៅក្នុងកម្មវិធីបានយ៉ាងលឿន ជាងម៉ាស៊ីនគិតលេខតែម្តង។

ដោយក្នុងនោះឃើញថា ប្អូនប្រុសបានប្រើប្រាស់ខួរក្បាល គុណលេខជាច្រើននៅក្នុងនោះ ដែលប្រើប្រាស់ពេលវេលាយ៉ាងខ្លី ថែមទាំងបូកលេខ និងដកលេខជាច្រើនតួទៀត ដោយមិនខុស ឬភ្លាត់ស្នៀតបន្តិចសោះឡើយ។

តាមរយៈសមត្ថភាពរបស់ប្អូនប្រុស បានធ្វើឲ្យមហាជនជាច្រើនពិតជាមានការភ្ញាក់ផ្អើល និងពេញចិត្តជាមួយនឹងការចងចាំដ៏ល្អ មានភាពវៃឆ្លាត ក្នុងការបូកដក និងគុណ យ៉ាងលឿនបែបនេះ ហើយពិតជារំភើបណាស់ដែលមានកូនខ្មែរជំនានក្រោយៗ មានភាពឆ្លាតបែបនេះ៕




សូមមើលវីដេអូខាងក្រោម

ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *