ទឹកចិត្តម្តាយធំណាស់!! ជាមេគ្រួសារផង ជាអ្នករកលុយផង ជាមេផ្ទះផងខំណាស់ព្រោះតែអ្នកណា…

ពាក្យថាជាមនុស្សស្រី ពិតជាមិនងាសស្រួលឡើយ ជាពិសេសនៅពេលដែលត្រូវចិញ្ចឹមកូនៗ និងជីវិតខ្លួនឯងពេលដែលគ្មានស្វាមី ឬក៏មានស្វាមី ប៉ុន្តែស្វាមីមិនបានជួយអ្វីបាន ហើយមនុស្សស្រីក្រៅពីផ្តល់កំណើតដល់កូនៗ ម្តាយខ្លះក៏ត្រូវដើរតួជាប្រុសផង ស្រីផង ធ្វើការដើម្បីបានកំរ៉ៃយកមកដើម្បីចំណាយទៅលើគ្រួសារទាំងថ្ងៃទាំងយប់ផងដែរ។

ជាក់ស្តែង រូបថតមួយសន្លឹក របស់អ៊ុំស្រីម្នាក់ កំពុងតែលៀងចានអោយគេ ប្រហែលជាអស់កម្លាំង ឬមិនស្រួលខ្លួន គាត់ក៏លង់លក់ពេលកំពុងបំពេញការងារ ដែលមើលទៅពិតជាគួរឲ្យអាសូរជាពន់ពេក ដូច្នេះហើយកូនគ្រប់រូបកុំសប្បាយភ្លេចខ្លួនណា មើលៗអ្នកម្តាយផង កុំសប្បាយភ្លេចម្តាយដែលកំពុងលំបាក។

ក្នុងនោះ គណនីហ្វេសបុកឈ្មោះ ជេៗ សុផាន់ណា បានរៀបរាប់ថា: “ខំណាស់ព្រោះតែជិវភាព ម្តាយគេម្តាយយេីង ជាមេគ្រួសារផង ជាអ្នករកលុយផង ជាមេផ្ទះផង ដើម្បីអ្នកណា?”៕

Leave a Reply

Your email address will not be published. Required fields are marked *