រឿងលេចធ្លាយព័ត៌មានថា កញ្ញា ពេជ្រ សូលីកា ភ្ចាប់ពាក្យមិនទាន់បានប៉ុន្មានផង ក៏មានផ្ទៃពោះ ពេលនេះតារាចម្រៀងស្រីរូបនេះ បានប្រតិកម្មថា…
កាលពីពេលថ្មីៗនេះ មហាជនជាច្រេីនបានមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះពិធីភ្ជាប់របស់កញ្ញា ពេជ្រ សូលីកា ជាមួយគូស្នេហ៍ ដែលបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលបានរៀបចំយ៉ាងអធិអធ័ម ក្រោមការដឹងឮពីបងប្អូនសាច់ញាតិ ចាស់ទុំទាំងសងខាង និងមានការចូលរួមពីមិត្តភ័ក្តិក្នុងនិងក្រៅសិល្បៈ ក៏ដូចជាភ្ញៀវកិត្តិយសជាច្រេីនរូបផងដែរ ។
ជាមួយនឹងគ្នានេះដែរ គេសង្កេតឃើញថា ក្នុងកម្មវិធីទាំងមូលបានមានការរៀបចំយ៉ាងប្រណិត អមជាមួយការតុបតែងផ្កាយ៉ាងស្រស់ស្អាត ហេីយអ្វីដែលកាន់តែពិសេសនោះ កញ្ញា ពេជ្រ សូលីកា រួមជាមួុយគូដណ្តឹងបានគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណីយ៉ាងស្រស់ស្អាត ដែលធ្វេីអោយអ្នកគាំទ្រ ក៏ដូចជាមជ្ឈដ្ឋានមហាជនមានការកោតសរសេីរ និងពេញចិត្តជាខ្លាំង។
យ៉ាងណាមិញ បេីគិតមកដល់ថ្ងៃនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមមួយនេះបានភ្ជាប់ពាក្យមានរយៈពេល២ខែហេីយ ហេីយថ្ងៃនេះក៏ត្រូវជាថ្ងៃខួបអនុស្សាវរីយ៍២ខែរបស់អ្នកទាំង២ផងដែរ គឺចំថ្ងៃពិធីបុណ្យណូអែលតែម្តង។ ដោយឡែក អ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនោះ កាលពីប៉ុន្មានម៉ោងមុននេះ គូដណ្តឹងរបស់កញ្ញា ពេជ្រ សូលីកា បានធ្វើការបង្ហោះជាសាធារណៈ ជាមួយនឹងរូបភាពដ៏មានអត្ថន័យមួយសន្លឹក គឺអេកូកូននៅក្នុងផ្ទៃ ដែលទើបតែចាប់កំណើតបានប៉ុន្មានខែនេះនោះទេ។
ទន្ទឹមនឹងការបង្ហោះជាសាធារណៈពីគូដណ្តឹងរបស់តារាចម្រៀងស្រីដ៏ល្បីរូបនេះរួចមក បានធ្វើឲ្យមានការត្រេកអរ និងរីករាយជាខ្លាំងពីបណ្តាអ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន ចំពោះចំណងដៃកូននៅក្នុងផ្ទៃដ៏ពិសេសនៅចុងឆ្នាំ២០១៩នេះ។ ក្រោយពីមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុករួចមក ស្រាប់តែនៅមុននេះបន្តិច កញ្ញា ពេជ្រ សូលីកា ក៏បានបង្ហោះសារនៅលេីទំព័រហ្វេសប៊ុកជាផ្លូវការរបស់ខ្លួន ដោយមានខ្លឹមសារទាំងស្រុងដូចតទៅ៖
«ថ្ងៃសប្បាយ ថ្ងៃលាភ ថ្ងៃជ័យ ខន្តី ជាមួយពពួក ចាំតែជាន់ពន្លិចគេ ចាំមើលតែគេខុស តែមិនដែលបើកភ្នែកមើលពីខ្លួនឯងខ្លះ ថាវាយ៉ាងម៉េច។ អោយខ្លួនឯងល្អគ្រប់ ១០ សិនទៅទំនេរៗ ឈរឆ្លុះកញ្ចក់មើលពីខ្លួនឯង ថាល្អលើសគេដល់កម្រិិតណា កុំរបៀបមានដៃចេះតែសរសេ មានមាត់ចេះតែនិយាយ មានខួរកុំចេះតែគិតរឿងគ្មានប្រយោជន៌»។
ប្រភព៖ khosja