ជួយស៊ែរឲ្យអ្នកលើឃើញផង!! នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ ថាបើ​កាប់ព្រៃបំផ្លាញទន្លេដើម្បី​បាន​អគារខ្ពស់ ជាបរាជ័យធំរបស់លោក

នេះបើយោងតាមសារព័ត៌មាន MalaysiaKini ដែលបានចេញផ្សាយ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការ​ លើកឡើងរបស់លោក Mahathir ថា ការអភិរក្សធម្មជាតិ និងបរិស្ថាន សម្រាប់ជំនាន់បច្ចុប្បន្ន ក៏ដូចជាសម្រាប់មនុស្សជំនាន់ក្រោយ គឺជាការទទួលខុសត្រូវផ្ទាល់ខ្លួន និងរួម។

គាត់បានបន្ថែមទៀតថា«យើងបានមើលឃើញផលប៉ះពាល់នៃការ អភិវឌ្ឍមិនទៀងទាត់ ដែលគ្រាន់តែផ្តោត ទៅលើតែកត្តាប្រាក់ចំណេញប៉ុណ្ណោះ។ យើងត្រូវដឹងថាការខិតខំប្រឹងប្រែងរបស់យើងដើម្បីក្លាយទៅជាប្រទេសអភិវឌ្ឍន៍មិនអាច សម្រេចបាន ឬត្រូវបានគេទទួលស្គាល់ថា ជាអ្វីដែលយើងអាចបង្ហាញបាននោះទេ វាគ្រាន់តែជាអាគារខ្ពស់ ប៉ុណ្ណោះ ប៉ុន្តែទន្លេរបស់យើងត្រូវបានបំពុល ដីដែលគ្មានជីជាតិត្រូវក្លាយជាទីរហោស្ថាន ហើយខ្យល់ដែលយើង ដកដង្ហើមគឺ ការបំពុលយ៉ាងធ្ងន់ធ្ងរ»។

និយាយហើយនិយាយទៀតគាត់ចង់អោយយើងត្រូវអភិរក្សបរិស្ថានដែលយើងរស់នៅអោយបានល្អនិងគ្រប់ទីកន្លែងអោយមានប្រសិទ្ធភាពដើម្បីអោយមានបរិស្ថានដ៏ស្រស់បំព្រងសម្រាប់ក្មេងៗជំនាន់ក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *