ស៊ែរឲ្យគ្នាដឹងផងណា! មហាវិថីរាម (សមុទ្ររាម)បានបើកដំណើរការឲ្យប្រើប្រាស់ហើយដែលជាផ្លូវឆ្ពោះទៅដល់ឆ្នេរអូរត្រះ…
នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេកឈ្មោះ “ស៊រ” បានប្រាប់ដំណឹងល្អមួយថា៖ “ដំណឹងល្អ នាចុងខែធ្នូនេះបងប្អូនអាចជិះតាម មហាវិថីរាម (សមុទ្ររាម) រហូតមកដល់ឆ្នេរអូរត្រះ បុកចូលអូរឈីទាល់ មកដល់ក្នុងក្រុងបានហេីយ
ខេត្តព្រះសីហនុ-នាព្រឹកថ្ងៃទី៦ខែធ្នូ២០១៩ឯកឧត្តមគួចចំរេីនបន្តចុះត្រួតពិនិត្យការដ្ឋានជួលជុល ស្ថាបនាផ្លូវក្នុងខេត្ត ជាថ្មីម្តងទៀតក្រោយពីបញ្ចប់ បេសកកម្មនៅឯរាជធានីភ្នំពេញ ដើម្បីតាមដានមើលការវិវត្តនៃដំណើរការសាងសង់ក្រោយពីបានបើកការដ្ឋានកាលពីថ្ងៃទី១៦វិច្ឆិកា២០១៩កន្លងទៅ។
ក្នុងដំណើរចុះពិនិត្យនារព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរ បានចុះពិនិត្យការដ្ឋានជួលជុល ពង្រីកបន្ថែម និងសាងសង់ផ្លូវថ្មីមហាវិថីជំទាវម៉ៅ នៅតាមមាត់សមុទ្ររាមឆ្ពោះមកក្រុងព្រះសីហនុ ដែលជាផ្លូវថ្មី សម្រាប់រំដោះការកកស្ទះ។
ឯកឧត្តមគួចចំរេីនមានប្រសាសន៍អោយដឹងថា នាចុងខែធ្នូនេះ ផ្លូវមហាវិថី រាម មហាវិថីឆ្នេររាម មហាវិថីជំទាវម៉ៅនិងបេីកអោយបងប្អូនធ្វេីដំណេីរបណ្ដេីរៗ ដេីម្បីសម្រួលចរាចរណ៍ចំពោះបងប្អូនដែលមានបំណង់ចូលមកក្រុងព្រះសីហនុនាឱកាសឆ្លងឆ្នាំខាងមុខនេះ ។
គួរបញ្ជាក់ថា ចាប់ពីបានប្រកាសបើកកាដ្ឋានស្ថាបនាផ្លូវកាលពីព្រឹកថ្ងៃទី១៦ខែវិច្ឆិកា២០១៩ រហូតដល់ចុងខែធ្នូឆ្នាំ២០១៩ ក្រុមហ៊ុនស្ថាបនាផ្លូវបានដំណើរការឈូសឆាយ កាយផ្លូវ យ៉ាងសកម្មរាល់ថ្ងៃ។ តាមរយៈគម្រោងដ៏ធំសំបើមនេះ នឹងធ្វើអោយខេត្តព្រះសីហនុ កាន់តែមានការទាក់ទាញបន្ថែមទៀត ខណៈបច្ចុប្បន្ននេះ ប្រជាពលរដ្ឋទូទៅបាននឹងកំពុងអបអរសាទរយ៉ាងកក់ក្តៅពោរពេញដោយក្តីសង្ឃឹមបន្ថែមទៀតចំពោះសមិទ្ធិផលថ្មីនេះ។”៕