ឧកញ៉ា ទៀ វិចិត្រថា១ឃ្លាមានន័យជ្រៅមែន!! ថ្ពាល់ប្រពន្ធអាចនឹងមិនក្រអូបដូចថ្ពាល់ស្រីក្មេងនោះទេ តែថ្ពាល់ប្រពន្ធអាចធានាបានថា…

បងប្អូន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ទៀ វិចិត្រ នោះ ។ គេតែងតែឃើញសកម្មភាពសនុស្សធម៌របស់លោកញឹកញាប់ខ្លាំងណាស់ ដែលលោកបានជួយអ្នកក្រីក្រ ជាពិសេសនោះគឺអ្នកដែលត្រូវការជំនួយជាចាំបាច់ ហេតុដូចនេះហើយ ក៏មានអ្នកខ្លះតែងតែហៅលោកថាជា ឧកញ៉ា ចិត្តធម៌។

ក្រៅពីមុខជំនួញ និងកិច្ចការមនុស្សធម៌ មកមើលពីជីវិតផ្ទាល់ខ្លួនរបស់លោកវិញក៏មិនធម្មតាដែរ ជាពិសេសជាមួយភរិយារបស់លោកតែម្តង ដោយលោកបានបង្ហាញនូវភាពផ្អែមល្ហែម ស្និតស្នាល ដដែល បើទោះលោក និងភរិយា បានរៀបការអស់រយៈពេលជាង 16 ឆ្នាំ ហើយក៏ដោយ។

ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ លោកបានបង្ហោះរូបភាព១សន្លឹក ដោយភ្ជាប់សារដ៏មានន័យមួយថា​៖ “ថ្ពាល់ប្រពន្ធអាចនឹងមិនក្រអូបដូចថ្ពាល់ស្រីក្មេងនោះទេ តែថ្ពាល់ប្រពន្ធអាចធានាបានថាមិនដែលឲ្យប្រុសណាថើបក្រៅពីប្តីឡើយ…”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាសម្តែងអារម្មណ៍រំភើបជំនួស ភរិយារបស់លោក ព្រមទាំងមានពាក្យជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នងថែមទៀតផង៕











Leave a Reply

Your email address will not be published. Required fields are marked *