ស៊ែរឲ្យកូនខ្មែរជួយអភិរក្សទុកផង! កុដិបូរាណនេះ នៅ វត្តភ្នំសំពៅ មានអាយុកាលជាង ២០៥ ឆ្នាំ ហើយ អមដោយទេសភាពជុំវិញ ស្អាតណាស់

កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ រ៉ាត សូរ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃកុដិបូរាណមួយ ដែលមានទីតាំងស្ថិតនៅ ក្នុងវត្តភ្នំសំពៅ មកទល់ពេលនេះមានអាយុកាលជាង ២០៥ ឆ្នាំទៅហើយ អមដោយទេសភាពជុំវិញ ស្អាតណាស់។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុករូបនេះ​ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“កុដិបូរាណ វត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ បានកសាងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស មានអាយុកាលជាង២០៥ឆ្នាំ ក្នុងកំណើតវត្តនេះ ។”។

ម្ចាស់ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖ “រូបគំនូរ នេះបានបង្កប់អត្ថន័យណាស់ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា ដែលបានគូរលើហោរជាងកុដិបូរាណ ដែលមានអាយុកាលជាង២០០ឆ្នាំមកហើយ នៅវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង !”។

ក្រោយពីឃើញរូបខាងលើហើយ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ព្រមទាំងធ្វើការចែករំលែកហើយបញ្ជាក់ឲ្យដឹងថា “មេត្តាទុកជាសម្បត្តិដូនតាផង”។ អ្នកខ្លះទៀតប្រាប់ថា “សូមជួយអភិរក្សផង ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់”៕













Leave a Reply

Your email address will not be published. Required fields are marked *