អីលូវកាន់តែធំ កាន់តែស្អាតប្លែក!!! ក្តីស្រម៉ៃនាងចង់ចូលរួមប្រលង Miss universe តេីអ្នកគាំទ្រក្តីស្រម៉ៃyayaដែរទេ?

កុមារី ដែលមានទម្រង់មុខស្រស់ស្អាត ស្រដៀងតារាសម្តែងថៃ Yaya ឈ្មោះ នាង ល្អហួស ហាក់កាន់តែមានភាពផុសផុលនៅក្នុង បណ្តាញសង្គមហ្វេសប៊ុកខ្លាំង ព្រោះគេសង្កេតឃើញ នាងLive ឬបង្ហោះវីដេអូច្រៀងរាំ យ៉ាងរស់រវើកតែម្តង។

ដោយឡែក ស្រាប់តែកាលពីល្ងាចមិញនេះដែរ មានការអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់នាងតូចល្អហួសតុបតែងជាបវរកញ្ញាប្រចាំប្រទេស ដើរពត់ពែនយ៉ាងសមឥតខ្ចោះ ក្នុងនោះដែរកញ្ញាដេនីក្វាន់ដែលត្រូវជាម្តាយមីងបានបង្ហោះរូបភាពដ៏ស្រស់ស្អាតរបស់នាងតូចអមជាមួយសារយ៉ាងដូច្នេះថា៖ ល្អហួសអីលូវកាន់តែធំប្លែក នាងប្រាប់ខ្ញុំថាធំទៅក្តីស្រម៉ៃនាងចង់ចូលរួមប្រលង Miss universe តេីអ្នកគាំទ្រក្តីស្រម៉ៃល្អហួសដែរទេ?


យ៉ាងណាមិញ អ្នកលេងបណ្តាញសង្គម ពិតជាសរសើរដល់ការផ្លាស់ប្តូរ របស់នាងខ្លាំងមែនទែន ព្រោះថាត្រឹមតែរយៈពេល២ឆ្នាំសោះ នាងមានការប្រែប្រួលមុខមាត់ និងរូបរាងស្រស់ស្អាតខ្លាំងដល់ម្លឹង ដែលមើលសឹងមិនស្គាល់ថាជានាងនោះទេ។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Leave a Reply

Your email address will not be published. Required fields are marked *