កុដិបុរាណនៅក្នុងវត្តភ្នំសំពៅ មានអាយុកាល ២០៥ ឆ្នាំទៅហើយ!!!

ខេត្តបាត់ដំបង៖ កាលពីពេលថ្មីៗមានគណនីហ្វេសប៊ុកមួយឈ្មោះរ៉ាត សូរ៉ា បានបង្ហោះចែករំលែកនូវរូបភាពកុដិបូរាណមួយស្ថិតនៅក្នុងវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តភ្នំសំពៅ ដែលមានទីតាំងស្ថិតនៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានកសាងឡើងក្នុងអំឡុងឆ្នាំ១៨១៤ គ.ស គិតមកដល់ពេលនេះមានអាយុកាលជាង២០៥ឆ្នាំហើយ។

តាមការឲ្យដឹងតាមរយៈឯកសារមួយចំនួនដែលបានចងក្រង កុដិបូរាណនេះដែលដំបូងប្រក់ក្បឿងបុរាណ ជញ្ជាំងបាំងដោយក្តារ ដោយមានផ្នែកខ្លះពីមុនគឺគេយកចំបើង ភក់ និងអាចម៍គោ យកមកប៉ាតធ្វើជាជញ្ជាំង។ ក្រោយពីមានការចែករំលែកនេះមានមហាជនជាច្រើនបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយអភិរក្សដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងជាប្រយោជន៍សម្រាប់ជាតិដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាផងដែរ៕

ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *