កញ្ញា stella​ ពន្លកថ្មីស្លៀកឈុត​ប្រពៃណី​ខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់…

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយថា ពន្លក​ថ្មី​ក្នុង​វិធី​សិល្បៈ​ ​និង​ ​ជាតា​រា​សម្ដែង​ស្រី​វ័យក្មេង​កូនកាត់​ខ្មែរ​-​ប៊ុល​ការី​ ​កញ្ញា​ ​Stella​ ​កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពីសំណាក់​អ្នកគាំទ្រ​យុវវ័យ​ ​បន្ទាប់ពី​គ្រង​ដំណែង​ជា​តួឯកស្រី​នៅក្នុង​ ​MV​ ​ថ្មី​បទ​ ​«​មនុស្ស​អរូប​»​ ​។​ ​​យ៉ាងណាមិញ ដោយសារតែ​មាន​សែស្រឡាយ​ឪពុក​ជា​ជនជាតិ​ប៊ុល​ការី​ ​និង ​ម្ដាយ​ជា​ជនជាតិ​ខ្មែរ​ ​បាន​ធ្វើឲ្យ​ ​Stella​

​ទទួល​បាន​នូវ​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​បែប​ធម្មជាតិ​តាំងពី​កំណើត​ ​។​ ​ម៉្យាង​នាង​តែងតែ​ទទួល​បានការ​សរសើរ​ពីសំណាក់​អ្នកគាំទ្រ​យុវវ័យ​អំពី​រូប​សម្រស់​របស់​នាង​មិនចេះដាច់​សោះ ​។​ ​ដោយឡែក ប្រិយមិត្ត​ជាច្រើន​ធ្លាប់តែ​បានឃើញ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ ​Stell​a ​ក្នុង​ឈុត​សម្លៀកបំពាក់​បែប​សម័យ​ ​ប៉ុន្តែ​ថ្ងៃនេះ​​ប្រិយ​មិត្ត​ទាំង​អស់​គ្នា នឹងបានឃើញ​សម្រស់​របស់​នាង​ក្នុង​ឈុត​ប្រពៃណី​អាពាហ៍​ពិពាហ៍​ខ្មែរ​វិញ​ម្តង​ ដែល​ពិតជា​ស្រស់​ស្អាត​ខ្លាំងគួរឱ្យចាប់អារម្មណ៍ ​។​ ​តោះ​មក​ទស្សនា​រូបភាព​ខាង​ក្រោម​ទាំ​ង​អស់​គ្នា​៖​។ប្រភព៖ ហ្វេសប៊ិក

Leave a Reply

Your email address will not be published. Required fields are marked *