ការពិតណាស់!!! ថ្ងៃដែលមនុស្សស្រីចង់មាន នឹងជាថ្ងៃដែរនាងសើច នាងញញឹម នឹងសប្បាយចិត្តជាងថ្ងៃណាៗទាំងអស់…

ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុង​ឆាក​ជីវិត​មនុស្ស​គ្រប់​រូប​ ដោយមុននឹងឈានដល់​ការរៀបអាពាហ៍ពិពាហ៍​ យុវជន យុវតីខ្មែរ​ តែងតែ​ស្វែងយល់​ពី​ចិត្តគ្នា​ទៅ​វិញ​ទៅមក​ និងមាន​គូស្នេហ៍​មួយចំនួនទៀត​បានតស៊ូនូវ​ឧបសគ្គ​ និង​ដោះស្រាយ​បញ្ហា​ជាច្រើន​រួម​គ្នា​ ទម្រាំមានថ្ងៃដ៏ពិសេសនេះ។

ដោយឡែក​ ក្រឡេក​មកមេីល​ពី​គូស្នេហ៍​មួយ​គូ​នេះ​វិញ​ ដែលកាលពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​​ ពួកគេ​ទាំង​ពីរ​បាន​ប្រារព្ធ​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ ដែលមាន​ការ​ចូលរួម​ដឹងឮពី​ចាស់ទុំ​ទាំងសងខាង​ មិត្តភ័ក្ដិ​ បងប្អូន​ អមជាមួយ​ស្នាម​ញញឹម​យ៉ាង​រីករាយ​ ពិតជា​គួរឲ្យ​ច្រណែន​ខ្លាំង​ណាស់​សម្រាប់​គូស្នេហ៍​មួយ​គូ​នេះ​។

បេីយោងតាមរយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Tomy Sento បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ថ្ងៃជ័យមង្គល​ ថ្ងៃដែលមនុស្សស្រីចង់មាន នឹងជាថ្ងៃដែលនាងសើច, នាងញញឹម, នឹងសប្បាយចិត្តជាងថ្ងៃណាៗទាំងអស់ ជូនពរប្អូនទាំងពីរ»។ កុំ​ឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​របស់​គូស្នេហ៍​មួយ​គូ​នេះ​ដូច​តទៅ​។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *