អ្នកល្អពេកហើយ!!! ជប៉ុនជំនួយ ២២លានដុល្លារ ដល់កម្ពុជាដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត…

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុនដែលមានទឹកប្រាក់ចំនួន ២,៤០៥លានយ៉េន គិតជាដុល្លារប្រមាណជា ២២លានដុល្លារសហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា ការផ្តល់ជំនួយនេះ គឺសម្រាប់អនុវត្តក្នុងគម្រោង “ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់” ។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការ រួមចំណែកធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាតនេះ៕​ប្រភព៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ

Leave a Reply

Your email address will not be published. Required fields are marked *