អាយុត្រឹម ៩ឆ្នាំ តែអាចបង្កើតឧបករណ៍កម្ដៅទឹកសូឡាបាន!!!

ក្មេងស្រីអាយុ ៩ឆ្នាំ មកពីរដ្ឋ Chiapas បានទទួលរង្វាន់វិទ្យាសាស្ត្រកិត្តិយស (prestigious science award) សម្រាប់ឧបករណ៍កម្ដៅទឹកសូឡាដែលនាងបានរចនា និងផលិតឡើង។ ក្មេងស្រីមានឈ្មោះថា Xóchitl Guadalupe Cruz López រស់នៅទីក្រុង San Cristóbal de las Casas ប្រទេសម៉ិកស៊ិក បានទទួលពានរង្វាន់ទទួលស្គាល់សម្រាប់ស្ត្រី ICN ដែលត្រូវបានផ្តល់ដោយវិទ្យាស្ថានវិទ្យាសាស្ត្រនុយក្លេអ៊ែរ (ICN) នៃសាកលវិទ្យាល័យស្វយ័តជាតិម៉ិចស៊ីកូ (UNAM) សម្រាប់ការបង្ហាញជំនាញឆ្នើមលើវិទ្យាសាស្ត្រ។ មិនត្រឹមតែនាងតូចជាអ្នកបង្កើតវ័យក្មេងនោះទេ រង្វាន់នេះផងដែរ គឺមិនដែលធ្លាប់បានទៅលើដៃកុមារណាមួយនោះឡើយ។

នាងតូច Xóchitl បាននិយាយថា មូលហេតុដែលធ្វើឱ្យនាងចាប់ផ្ដើមបង្កើតវា គឺដោយសារតែនៅក្នុងភូមិដែលនាងរស់នៅមានអាកាសធាតុត្រជាក់ខ្លាំង។ នាងបន្ថែមថា វាត្រជាក់ខ្លាំងណាស់ ហើយប្រសិនបើមនុស្សគ្រប់គ្នាមិនបានងូតទឹកក្ដៅ ហើយងូតទឹកធម្មតា ពួកគេច្រើនតែធ្លាក់ខ្លួនឈឺ ហើយជាទូទៅពួកគេច្រើនតែឧស្សាហ៍ទៅពេទ្យ។ ក្រោយមកទើបនាងតូចរកបានវិធីថ្មី ដោយឧបករណ៍នេះអាចផលិតទឹកក្ដៅប្រើថាមពលពន្លឺព្រះអាទិត្យ មិនប៉ះពាល់បរិស្ថាន ហើយមិនអស់លុយច្រើនទៀតផង។

នាងតូចនិយាយថា នាងចង់ប្រើបញ្ញាជួយដល់គ្រប់គ្នា ព្រោះមានមនុស្សច្រើនណាស់ដែលគ្មានលទ្ធភាពគ្រប់គ្រាន់ (ឧ: បំពាក់ឧបករណ៍កម្ដៅទឹកក្នុងផ្ទះ)។ ការបង្កើតថ្មីនេះមានសារសំខាន់កម្រិតធំ និងជាសកលផងដែរ ព្រោះថាអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងបរិស្ថានរបស់វា នឹងជួយដល់ប្រទេសក្រីក្រជុំវិញពិភពលោក។ យ៉ាងណាមិញពេលនេះនាងតូចកំពុងពង្រឹងសមត្ថភាព ជាមួយនឹងការចូលរួមប្រកួតផ្នែកវិទ្យាសាស្ដ្រជាច្រើន ហើយលទ្ធផលរបស់នាងតូចនឹងជំរុញចិត្តមនុស្សគ្រប់គ្នា ជាពិសេសគឺស្ត្រីនៅក្នុងវិទ្យាសាស្ដ្រ។

តើឧបករណ៍នោះនាងតូចធ្វើបានយ៉ាងម៉េច? Xóchitl បាននិយាយថា ឧបករណ៍របស់នាងធ្វើឡើងដោយមានការចូលរួមពី ទុយោខ្មៅ (១៥ម៉ែត្រ) , ដបទឹកលាបពណ៌ខ្មៅ (១០), ខ្សែប្លាស្ទិច, ផ្ទាំងឈើសម្រាប់ធ្វើជាគ្រោង, នីឡុងខ្មៅ និងកញ្ចក់កែច្នៃ។ នាងបានយកកញ្ចក់ចេញពីទូទឹកកកបញ្ឈរដែលខូច ដើម្បីប្រើផ្ទាំងកញ្ចក់នោះធ្វើដំណើរការផលនៃជាផ្ទះកញ្ចក់។ នាងតូចបានដាក់ឧបករណ៍លើដំបូលផ្ទះ ដើម្បីទាញយកថាមពលព្រះអាទិត្យដើម្បីដំណើរការវា ជាមួយនឹងកម្ដៅពី ៣៥ ទៅ ៤០អង្សាសេ៕

Leave a Reply

Your email address will not be published. Required fields are marked *