ភ្ញាក់ផ្អើលណាស់!! ពេលនេះកំពូលអ្នកប្រដាល់លំដាប់ពិភពលោក Manny Pacquiao ទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយហើយ…

ហ្វីលីពីន៖ ប្រាកដណាស់មនុស្សភាគច្រើនពិតជាបានស្គាល់បុរសវ័យ ៤០ ឆ្នាំ ម្នាក់នេះហើយ។ កាលពីពេលថ្មីៗនេះកំពូលអ្នកប្រដាស់ពហុជំនាញរូបនេះទើបតែទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យម៉ាកាទី ប្រទេសហ្វីលីពីន ហើយប្រជាជនប្រទេសហ្វីលីពីនទាំងមូសពិតជារីករាយនឹងដំណឹងនេះណាស់។ គួរឲ្យដឹងផងដែរថាមិនត្រឹមតែជាអ្នកប្រដាល់មួយមុខទេ គាត់ក៏ធ្លាប់ជាតារាសម្ដែង អ្នកចំរៀង អ្នកអធិប្បាយ និងកីឡាករបាល់បោះទៀតផង។

លោក Pacquiao កំឡុងពេលសម្ភាសន៍លោកក៏ធ្លាប់បង្ហើបថា លោកនឹងត្រូវបញ្ចប់ការសិក្សានៅមហាវិទ្យាល័យកាលពីខែកុម្ភៈមកម្លេះ ប៉ុន្តែត្រូវរង់ចាំការអនុញ្ញាតពីព្រឹទ្ធសភា និងប្រធានាធិបតីដើម្បីទទួលបានសិទ្ធិជានិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ គួរបញ្ជាក់ថា ក្រោយពីទទួលបានសញ្ញាបត្រមួយនេះហើយរូបគាត់មានតួនាទីជាសមាជិកព្រឹទ្ធសភានៅប្រទេសហ្វីលីពីន។

កំពូលអ្នកប្រដាល់វ័យ ៤០ ឆ្នាំរូបនេះក៏បានបង្ហោះសារក្នុងគណនី Instagram របស់លោកថា ខ្លូនលោកនឹងទទួលបានបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយរដ្ឋបាលមួយក្នុងតំបន់។ នៅក្នុងការបង្ហោះរបស់គាត់ Pacquiao បានចែករំលែករូបថតមួយចំនួននៃការបញ្ចប់ការសិក្សារបស់គាត់រួមទាំងបានសរសេរថា៖

“ យើងត្រូវតែឆ្លាក់ជាប់ក្នុងបេះដូងរបស់យើងរាល់គ្នាថា គ្មានពាក្យថាយឺតពេលនោះទេសម្រាប់សុបិនដ៏ធំរបស់យើង, សម្រេចគោលបំណងរបស់អ្នក មិនមែនសម្រាប់តែខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអ្នក និងប្រទេសជាតិរបស់យើងផងដែរ។ ”
គួររម្លឹកទៅដល់វ័យកុមារភាព លោក Pacquiao មានជីរភាពក្រីក្រខ្លាំងហើយត្រូវបង្ខំចិត្តបោះបង់ការសិក្សានៅថ្នាក់វិទ្យាល័យ និងចាកចេញពីផ្ទះនៅអាយុ ១៤ ឆ្នាំ។ ប៉ុន្តែគាត់បន្តការសិក្សារបស់គាត់វិញបន្ទាប់ពីជោគជ័យក្នុងវិស័យប្រដាល់ ហើយបានទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅអាយុ ២៩ ឆ្នាំ ក្នុងឆ្នាំ ២០០៧។ ពីរឆ្នាំក្រោយ Pacquiao បានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្រ្តពីសាកលវិទ្យាល័យនៅសេប៊ូ។

មិនតែប៉ុណ្ណោះ គាត់ក៏បានចុះឈ្មោះចូលរៀនកម្មវិធីគ្រប់គ្រងអាជីវកម្មនៅ Notre Dame នៃសាកលវិទ្យាល័យ Dadiangas ក្នុងទីក្រុង General Santos ប៉ុន្តែលោកមិនបានបញ្ចប់ការសិក្សានៅទីនោះទេ៕


ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *