ហេតុអ្វីបានជាម្តាយយើងខំម្ល៉េះទាំងខ្លួនឈឺ​!! ធ្លាប់សួរខ្លួនឯងទេថា ហេតុអ្វីម្តាយរបស់អ្នកស្រឡាញ់អ្នកខ្លាំងម្ល៉េះ??

កាលពីពេលថ្មីៗនេះ រូបភាពតែ២សន្លឹកទេ តែមាននៅអត្ថន័យគ្រប់គ្រានដែលបានបង្ហាញពីទឹកចិត្តអ្នកម្តាយគ្រប់រូបនៅលើពិភពលោកដឹងទេ អ្នកម៉ែគ្រប់តូបតែងតែគិតនិងនិកស្រឡញ់ដល់កូនគ្រប់ពេលវេលាមិនចង់ឃ្លាតឆ្ងាយពីកូនទេ ប៉ុន្តែចំពោះកូនមួយចំនួនទាល់តែមានរឿងមានទុក្ខទើបនិងឃើញដល់ម្តាយ មករកម្តាយឲ្យជួយ ចុះពេលសប្បាយម្តាយរបស់អ្នកនៅទីណាហេតុអ្វីមិនចង់ឲ្យគាត់សប្បាយជាមួយអ្នកផង ។

ក្នុងការរស់នៅជាលក្ខណៈគ្រួសារសុភមង្គល តែងតែកើតមានពេលដែលឪពុកម្ដាយថែរក្សាកូនរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់។ ម្ដាយតែងតែផ្ដល់នូវក្តីស្រលាញ់ចំពោះកូនកូនរបស់ខ្លួនមិនថាទោះបីស្ថិតនៅក្នុងកាលៈទេសៈណាមួយក៏ដោយ ហើយក្តីស្រឡាញ់នៅតែបន្តរហូតទោះបីជាកូនរបស់ខ្លួនបានធំពេញវ័យឬមួយក៏មានគ្រួសារដាច់តម្លៃក៏ដោយកូនអ្នកម្ដាយនៅតែមានកង្វល់ពីកូនរបស់ខ្លួនជានិច្ច។

ព្រះគុណម៉ែ ពេលកូន មានទុក្ខមានតែម៉ែម្នាក់គត់ដែលនៅ​ ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ ។ ម៉ែគឺជាមនុស្សតែ​ម្នាក់គត់ដែលហ៊ាន​លះ​បង់​​​​សូម្បីតែជីវិតខ្លួនដើម្បីកូន ម៉ែ​សុខ​ចិត្តទ្រាំ លំបាកចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិត ធ្វើការទាំងយប់​ទាំង​ថ្ងៃ​ដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺក៏ភាពឃ្លានឡើយ ពេល​​ខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ​ ដោយសារ​ការធ្វើ​ការ​ហត់នឿយដោយមិន​បាន​បរិភោគឬបរិភោគមិន គ្រប់គ្រាន់ក៏ដោយក៏ម៉ែនៅតែទ្រាំ ។ ទោះបីខ្លួន​កំពុង​ស្ថិត​នៅ​​សភាពដុនដាបពីការបៀតបៀន នៃជំងឺយ៉ាងណាក៏ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងា ដែរ ។ សួរថាម៉ែធ្វើ​ដើម្បី​​អ្នកណា ? ​ដោយការងារជាកសិកររក​ប្រាក់​កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅ​​ជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់​មេការរឺអ្នកគ្រប់គ្រងនៅ កន្លែងដែលម៉ែ​ធ្វើកា​រ​តែ​ម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើ​ដើម្បី​អ្នក​ណា​គឺដើម្បី​តែកូនតែមួយគត់​ព្រោះកូនគឺជាដួង​ចិត្តរបស់ម៉ែ។

Leave a Reply

Your email address will not be published. Required fields are marked *