តម្លៃ​ កំពូល​រថយន្ត Bugatti Chiron Sport 110 ANS​ ដែលមាន​ត្រឹម​តែ​ ២០គ្រឿង​លេីលោក​ ​ទេីប​តែមកដល់​កម្ពុជា​ ដែលមាន​តម្លៃ​…

កាលពីថ្មីៗកន្លងមកនេះ មានការភ្ញាក់ផ្អើលជាខ្លាំងមួយ ដែលបានធ្វេី​ឲ្យ​មជ្ឈដ្ឋាន​មហាជនជាច្រើន បានមានការចាប់អារម្មណ៍ជាខ្លាំង អំពីកំពូលរថយន្តមួយគ្រឿងដ៏ទនេីប ម៉ាក Bugatti Chiron Sport 110 ANS​ ពណ៌​ខ្មៅ​ ដែលត្រូវបានគេស្គាល់ថា ជារថយន្តដ៏កម្រមួយក្នុងលោក បានមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។

គួរ​បញ្ជាក់​ដែរថា​ ចំពោះ​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង​នេះ​ គឺមានការផលិតឡេីង​ចំនួនតែ​ ២០គ្រឿង​តែប៉ុណ្ណោះ​នៅលេីលោកយេីងនេះ​ ទេីបគេចាត់ទុកវាជា​រថយន្ត​ដ៏​ទំនើប​និងអស្ចារ្យ​ បំផុតមួយ​ ដែលកម្រនឹងមានអ្នកមានអ្នកជិះ​ ព្រោះតែតម្លៃវា​មានតម្លៃ​ដល់ទៅ​ 3.26លានដុល្លារ​ ដែលមិនទាន់​រាប់​បញ្ចូល​ទាំងពន្ធផងនោះ។

រថយន្ដ​នេះ ​មាន​តួ​ខ្លួន​ Carbon fiber ហើយទឹកថ្នាំរបស់វាគឺពណ៌ខៀវចាស់គ្រើម ហៅថា Matt Steel Blue ឬ Steel Blue Carbon, យ៉ាន់ពណ៌ខ្មៅ, ដុំហ្វ្រាំងពណ៌ខៀវ និងកៅអីពណ៌ខៀវ។​ ជាមួយនឹង​ភាព​អស្ចារ្យ​ និង​តម្លៃ​ដ៏កប់ពពករបស់​រថយន្ត​ Bugatti Chiron Sport 110 ANS​ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា​ បានធ្វើឲ្យ​មហាជន​ជាច្រើន​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក​ បាន​បញ្ចេញ​ជាមតិ​យោបល់​ជាច្រើន​ផ្សេង​ៗគ្នា​។

ហេីយ​ក៏មានអ្នកខ្លះបានលេីកឡេីងថា​ ​ប្រហែលមិនមែនជារបស់ខ្មែរនោះទេ​ គឺជាជនជាតិ​ចិន​ភាគច្រើន​ហេីយមេីលទៅ​ តែទោះជាយ៉ាងណា​ យេីងនៅមិនទាន់ដឹងអំពី​ភិន​ភាគ​របស់ម្ចាស់ឡាន​ដ៏ទនេីប​មួយ​គ្រឿង​នេះ​នៅ​ឡើយ​ទេ​។ កុំឲ្យ​ខាត​ពេល​យូរ​ ដេីម្បី​​ជ្រាប​ឲ្យ​កាន់តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​រូបភាព​ទាំងនេះ​ដូចតទៅ​។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *