ខ្លាំង​អីតែថៃ​ ខ្មែរក៏អាចធ្វើបានដែរ ចាប៉ីដងវែងនិងទ្រយក្ស ត្រូវ​បានដាក់​តាំង​បង្ហាញ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង

ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា និងជាឧបករណ៍ដែលមានឆ្លាក់នៅលេីជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។ ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង​។ ក្នុង​នោះ​ដែរ​បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

សូម​ជម្រាប​ជូន​ប្រិយមិត្ត​ឲ្យ​បាន​ជ្រាប​ថា​ ចាប៉ីដងវែង​ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុង​ទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី​ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦​ ។ ជាមួយ​គ្នា​នេះ​ដែរ​ កម្ពុជា​ក៏ទេីបតែ​ប្រារព្ធ​អបអរសាទរ​ខួប៣ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង​ ដែលមានការ​អញ្ជើញ​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សម្តេច​តេជោ​ ហ៊ុន​ សែន​ ផងដែរ​។

យ៉ាង​ណាមិញ​ ក្រឡេក​មកមេីល​ពី​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែលមានឈ្មោះ​ Rendes-Vous Restaurant & Cafe បានដាក់តាំង ចាប៉ីដងវែងនិងទ្រយក្ស ឧបករណ៍តន្ត្រីប្រពៃណីជាតិ ដេីម្បី​ទាក់ទាញអតិថិជន ភ្ញៀវជាតិ និង​អន្តរជាតិ​ ដែលពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Vannak Sam បានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ​ តែមកពីយើងម្នាក់ៗចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯងវប្បធម៌ខ្លួនឯងធ្វើទេ!! របស់ខ្មែរ ថតនៅខ្មែរគឺមិនសូវ​ស៊ែរ តែបើរឿងតារាវា​ យគ្នាបែកក្បា​ ល រឿងញ៉ែស្រីគ្នា ស៊ែរ ងាប់ចោលហើយមានសមាគមន៏ជួយប្តឹងយកសំណងទៀតស្អាតទេ ទ្រខ្មែរ ចាបុីខ្មែរ ស្នាដៃខ្មែរ»។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *