ថៅកែហាងពេជ្ររូបនេះ ប្រកាសស្វែងរកសិស្សក្រីក្រម្នាក់នេះ!!! សូមជួយស៊ែរបន្តផងបងប្អូន…
ទោះបីជាមានជីវភាពលំបាកខ្លាំង គ្មានមធ្យោបាយទៅសាលាបានស្រួលដូចគេ ក៏ក្មេងស្រីម្នាក់ រស់នៅជាមួយជីដូនចំណាស់ មិនចុះចាញ់ឡើយ ស៊ូរដើរទៅពីសាលាមកផ្ទះ ពីផ្ទះមកសាលា ចំងាយ 1.250 ម៉ែត្រ ហើយរៀនបានពូកែទៀត។នេះបើយោងតាមការជូនដំណឹងពីហ្វេសបុកផេចឈ្មោះ “Youth Save Cambodian” ដោយបានប្រាប់ថា:
ជីវិតក្មេងស្រីក្រីក្រម្នាក់រស់នៅជាមួយជីដូនចាស់ដើរសុីឈ្នួលគេគ្រប់គ្នាគេមានកង់ជិះទៅរៀន ចុះខ្ញុំ? (មុំ ឆយី ថ្នាក់ទី៥) ទោះបីដើរទៅរៀន ចម្ងាយ 1 250ម៉ែត្រ (ផ្ទះ»សាលា) ក៏ខ្ញុំទៅរៀនដែរ ហើយរៀនរហូតក្លាយជាសិស្សពូកែក្នុងថ្នាក់ (បឋមសិក្សា ពោធិខ្ទម្ពរ ពិតជារំជួលចិត្ត ចំពោះភាពតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាត ថវិកា សម្ភារៈសិក្សា និង មធ្យោបាយធ្វើដំណើរ(កង់) ទៅសាលារៀន ។ ហើយអ្វីដែលពិសេសនោះក្មេងស្រីម្នាក់នេះរៀនរហូតទទួលបានប័ណ្ណសរសើរ 3ឆ្នាំជាប់ៗគ្នា (ចំណាត់ថ្នាក់លេខ ២) បច្ចុប្បន្នរស់នៅក្នុងភូមិផ្លូវទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រសិនបើបងប្អូនមានសេចក្តីអាណិត និងចង់ជួយប្អូនស្រីអាចទំនាក់ទំនងមកខ្ញុំបាទ Tel: 093633500 /012880624 #សូមជួយចែករំលែកដល់ប្អូនស្រីផង។
ហើយក្រោយដឹងអំពីក្មេងស្រីកំសត់ម្នាក់នេះភ្លាម ស្រាប់តែ ថៅកែលក់មាសពេជ្រ អ្នកនាង Dana Try បានបង្ហោះសារជូនដំណឹងដល់ប្អូនស្រីថា: ខ្ញុំស្រលាញ់អ្នកតស៊ូណាស់ ព្រោះខ្ញុំធ្លាប់ជាក្មេងស្រីម្នាក់ ដែលជម្នះការលំបាក ជម្នះនឹងការមើលងាយគ្រប់បែបយ៉ាង រហូតមានថ្ងៃនេះ។ឃើញប្អូនស្រី ដើរចម្ងាយជាងមួយគីឡូម៉ែត្រ ដើម្បីទៅរៀននៅសាលា រហូតជាប់ឈ្មោះជាសិស្សពូកែ ៣ឆ្នាំជាប់គ្នាទៀត បងពិតជាសរសើរកម្លាំងចិត្តរបស់ប្អូនស្រីណាស់។ខ្ញុំចង់ជួយកង់គាត់មួយគ្រឿង និងសម្ភារៈសិក្សាមួយចំនួនទៀត។ លឺថាគាត់រៀននៅបឋមសិក្សា ពោធិខ្ទម្ពរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មានបងប្អូនយើងណាស្គាល់ផ្ទះគាត់អត់?
កើតមកគ្មានទ្រព្យសម្បត្តិ រស់ក្នុងភាពក្រីក្រ មិនមែនជាកំហុសយើងទេ ហើយក៏មិនមែនជាកំហុសអ្នកណាដែរ។ តែបើយើងមិនតស៊ូ យើងផ្ដេកផ្ដួលលើស្ថានភាពដែលយើងកំពុងមាន ទើបជាកំហុសធំបំផុតក្នុងឆាកជីវិត។ មានជីវិត ត្រូវមានការតស៊ូ!៕