កូនខ្មែរពិតជាមានមោទកភាពណាស់!! កែ ឡែង និង សុខ ចាន់មាន ឈ្នះមេដាយមាសទ្វីបអាស៊ីមួយទៀតហើយ

វៀតណាម៖ បើតាមការបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា វីរកីឡាការិនី កែ ឡេង និងកីឡាករ សុខ ចាន់មាន បានឈ្នះមេដាយមាសក្នុងការប្រកួតជើងឯកប៉េតង់ទ្វីបអាស៊ី វិញ្ញាវាយយកពិន្ទុ ដោយយកឈ្នះថៃ នៅវគ្គផ្ដាច់ព្រ័ត្រមុននេះបន្តិច នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ការប្រកួតជើងឯកប៉េតង់អាស៊ីលើកទី៣ ( The 3rd Asian Boules Sport Confederation Petanque Championship 2019 ប្រារព្ធធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ១៨-២២ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ខណៈកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនី សរុបចំនួន១៨រូប។

គួរឲ្យដឹងដែរថា វីរកីឡាការនី កែ ឡែង ទើបតែបានបំបែកកំណត់ត្រាដោយឈ្នះមេដាមសពិភពលោកចំនួន៤ដងជាប់គ្នាកាលពីខែមុន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ខណៈកីឡាករ សុខ ចាន់មាន ទើបតែឈ្នះមេដាយប្រាក់ នៅស៊ីហ្គេមលើកទី៣០កាលពីពេលថ្មីៗនេះ លើវិញ្ញាសាវាយគូបុរស៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *