ស៊ែរម្នាក់មួយមើលបងប្អូន!!! ស្នាដៃជាងចម្លាក់ខ្មែរ ឆ្លាក់ទូកចម្បាំងនាសម័យអង្គរ ស្អាតណាស់

ការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុករឿងប្រទេសថៃ បានគូសរូបគំនូរទូកបុរាណរបស់គេនៅលើយន្តហោះ នៅពេលនេះជាងចម្លាក់ខ្មែរមួយរូបបានបង្ហាញស្នាដៃឆ្លាក់យ៉ាងវិសេសវិសាលនៅលើឈើពិតជាស្អាតខ្លាំងណាស់។តាមរយៈចម្លាក់ឈើនោះ ជាងឆ្លាក់បានរំលេចពីកងទ័ពជើងទឹកខ្មែរដ៏អង់អាចនាសម័យអង្គរ បានប្រើទូកដើម្បីធ្វើចម្បាំងចម្ចាត់ខ្មាំងសត្រូវ។

ដោយសារតែមានប្រវត្តិសាស្ត្រដ៏រុងរឿងបែបនេះហើយ ទើបប្រទេសកម្ពុជាយើងបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកជារៀងរាល់ឆ្នាំ ដើម្បីរំលឹកទៅដល់បុព្វបុរសខ្មែរ បានប្រើទូកជាមធ្យោបាយក្នុងការសឹកសង្គ្រាមនេះ។ដូច្នេះសូមកូនខ្មែរស្វែងយល់ពីប្រវត្តិសាស្ត្រឱ្យបានច្បាស់ ហើយព្យាយាមថែរក្សាអ្វីដែលជាកេរដំណែលមរតករបស់ខ្លួនឱ្យបានគង់វង្សតរៀងទៅ។រូបភាព៖ ជាងចម្លាក់ សិលា

Leave a Reply

Your email address will not be published. Required fields are marked *