តោះមកស្គាល់!!! រូបសម្រស់ដ៏ស្រស់ស្អាត នារីដែលនាយ ចឺម បានឆាត និងទំនាក់ទំនងស្នេហា រហូតឈានដល់ជនសង្ស័យ…

ព័ត៌មានដែលនាយចឺមតារាចម្រៀងដ៏ល្បីក្នុងផលិតកម្មសាន់ដេត្រូវបានជនដៃដល់ម្នាក់បានប្រេីប្រាស់អំពើហិង្សាវាយតប់មកលេីខ្លួនដែលបានបង្កឲ្យរងរបួសចំក្បាលយ៉ាងធ្ងន់ធ្ងរចំនួន៥ថ្នេរកាលពីវេលាម៉ោង០៤និង២០រសៀលត្រូវនឹងថ្ងៃពុធទី១៨ខែធ្នូឆ្នាំ២០១៩ម្សិលមិញនេះ។ដោយឡែកជនសង្ស័យឈ្មោះង៉ែតលីទីភេទប្រុសអាយុ២២ឆ្នាំមុខរបរបុគ្គលឹកក្រុមហ៊ុនរស់នៅភូមិផ្សារព្រំជើងឃុំស្ទឹងកាច់សាលាក្រៅខេត្តប៉ៃលិនដោយជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រមកវាយជនរងគ្រោះបណ្តាលអោយមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេធ្ងន់ធ្ងរព្រមទាំងបែកទូរស័ព្ទម៉ាកIPHONEXមួយគ្រឿង(ខូចទាំងស្រុង)។មូលហេតុជនសង្ស័យប្រច័ណ្ឌព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួន។ទន្ទឹមនឹងនេះដែរក្រោយពីមានការសម្របសម្រួលពីសមត្ថកិច្ចក្នុងការជួបចរចាគ្នាអស់រយៈពេលប៉ុន្មានម៉ោងរួចមកនាយចឺមបានទាមទារសំណងជម្ងឺចិត្តនូវទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារចំណែកភាគីបង្កព្រមបង់ត្រឹម១ម៉ឺនដុល្លារប៉ុណ្ណោះ។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។យ៉ាងណាមិញក៏មានបែកធ្លាយរូបសម្រស់ដ៏ស្រស់ស្អាតដែលត្រូវបានគេនិយាយតៗគ្នាថាជានារីដែលនាយចឺំមបានទំនាក់ទំនងស្នេហាតាមឆាតតែមិនទាន់ដឹងថាពិតជាសម្តីរបស់នារីនោះពិតប្រាកដ១០០ភាគរយនោះទេចាំមើលតាមដានបន្តទៀត?

Leave a Reply

Your email address will not be published. Required fields are marked *