សូមជម្រាបជូនដំណឹង!!! រដ្ឋាករទឹកក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី

(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លី នៅតំបន់មួយចំនួន ក្នុងខណ្ឌព្រែកព្នៅ ក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ដោយសារតែអ្នកជំនាញ កាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។ការផ្អាកផ្គត់ផ្គង់ទឹកនេះធ្វើឡើង នៅតំបន់សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ មានរយៈពេលខ្លីប្រមាណ០៤ម៉ោង ចាប់ពីម៉ោង៨៖០០នាទីយប់ ដល់ម៉ោង១២៖០០នាទីយប់។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម ចំនួន០១ទីតាំងនៅលើ ចិញ្ចើមផ្លូវលេខ៤៦៧k ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខ៤៨២ ដល់ផ្លូវលេខ៤៥៥K នៅក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។ ការងារកាត់ភ្ជាប់ បំពង់ទឹកថ្មីនេះ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជា ០៤ម៉ោង គឺចាប់ពីម៉ោង ២០:០០នាទីយប់ ដល់ម៉ោង ២៤:០០នាទីយប់ និងអាចធ្វើឱ្យគុណភាពទឹកមានភាពល្អក់កករ ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច។

អាស្រ័យហេតុនេះ សូម លោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បី ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ។

Leave a Reply

Your email address will not be published. Required fields are marked *