គេអើយគេ!!! ថៃបានដាក់តាំងបង្ហាញយ៉ាងអធិកអធមនៅក្នុងផ្សារទំនើបដ៍ធំរបស់ខ្លួន

ថ្មីៗនេះ ប្រទេសថៃបានកំពុងតែធ្វើសកម្មភាព សាងសង់រូបសំណាក់ល្លោនឃុនថៃដ៏ធំមួយរបស់ខ្លួន និងថែមទាំងបានបង្កើតព្រឹត្ដិការណ៏វប្បធម៍ដ៏ធំមួយទៀត ដោយចង់បង្ហាញពីអរិយធម៌ វប្បធម៌របស់ខ្លួនទៅកាន់ឆាកអន្ដរជាតិ និងដើម្បីចងក្រងឲ្យខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គម ហ្វេសប៊ុកជាថ្មីម្ដងទៀត មហាជនមានការចាប់អារម្មណ៏ និងបាននាំគ្នាចែករំលែកនូវរូបភាពយន្ដហោះ របស់ប្រទេសថៃមួយគ្រឿង ដោយនៅលើយន្ដហោះនោះ គឺមានការគូររូប ការប្រណាំងទូកងរ នៅលើយន្ដហោះអមមកជាមួយក្បាច់រចនា ដែលមានការលួចចម្លងពី ពិធីបុណ្យអ៊ុំទូករបស់យើង ១០០ភាគរយតែម្ដង។

ទាក់ទងចំពោះរឿងនេះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Sok Sereyvathana បានធ្វើការបញ្ចេញមតិមួយចំនួនថា៖”ជំរាបសួរបាទ ថ្ងៃនេះខ្ញុំបានឃើញបងប្អូនមួយចំនួនបានស៊ែរពត៌មានអំពីយន្តហោះថៃ ដែលមាន design រូបទូករបស់ក្រុមហ៊ុន Thai Airway ! ដូចនេះខ្ញុំបាទ សូមបង្ហាញរូបថតជាច្រើនដែលថតដោយដៃខ្ញុំបាទផ្ទាល់ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ

ស្តីពីការដាក់តាំងបង្ហាញនូវក្បូនទូកបុរាណ និងកន្ទោងរបស់ថៃ នៅក្នុងផ្សារទំនើបទេសចរណ៍ដ៍ធំ ICONSIAM ! ក្នុងនាមខ្ញុំបាទជាកូនខ្មែរមួយរូប គឺមានទឹកចិត្តមិនខុសពីកូនខ្មែរទូទៅទេ ការឈឺចាប់ពិតជាមាន តែមិនច្រណែនហ្នឹងគេទេ ដូចនេះគឺមានតែការស្នើរសុំដល់ក្រសួងដែលពាក់ព័ន្ធនឹង វប្បធម៌ អរិយធម៌ បង្កើននូវការផ្សព្វផ្សាយនូវវប្បធម៌ដើម

អរិយធម៌ដើមរបស់ខ្មែរយើង ទៅកាន់ពិភពលោកអោយបានកាន់តែទូលំទូលាយជាងនេះបន្ថែមទៀត ព្រោះយើងជាម្ចាស់ដើម ខ្ញុំបាទអត់ហ៊ាននិយាយអីច្រើនទៀតទេ បើនិយាយពីអារម្មណ៍ សរសេរដល់យប់ក៍មិនអស់ផង គ្រាន់តែស្នើរសុំប៉ុណ្ណឹង។ បញ្ជាក់៖ ការស្នើរសុំនេះគឺសុំអោយបង្កើនការផ្សព្វផ្សាយ មិនមែនមានន័យថារិះគន់ឡើយ សូមអរគុណ”៕

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *