ពីជីវិតនៅគំនរសំរាម រហូតក្លាយជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ!!!

ប្រជាជនខ្មែរជាច្រើនបានចូលចិត្តគោរពស្រលាញ់ដល់ លោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា ដែលបានតែងតែប្រើប្រាស់ពេលវេលា និងកម្លាំងផ្ទាល់ខ្លួន មកជួយដល់ប្រជាជនកម្ពុជាជាច្រើន ដែលបានជួបទុក្ខលំបាក។ស្រាប់តែពេលថ្មីនេះតាមរយះហ្វេសប៊ុករបស់លោក Scott Neesonបានបង្ហោះសារមួយថា៖

តើអ្នកយល់ពីអារម្មណ៍ដែលមានមោទនភាពយ៉ាងខ្លាំង ប៉ុន្តែបែរជាលាយឡំជាមួយនឹងអារម្មណ៍ក្រៀមក្រំតិចតួចនៅពេលដឹងថាពួកគេនឹងផ្លាស់ប្តូរទៅកាន់ជីវិតថ្មីមួយទៀត? ពីជីវិតនៅគំនរសំរាមរហូតក្លាយជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ៖ ពិតជាសមិទ្ធិផលដ៏ល្អប្រពៃមួយមែន

សូមបញ្ជាក់ថា អង្គការCambodia Children Fund បានបង្កើតឡើងនៅឆ្នាំ២០០៣ធ្វើការក្នុងសហគមន៍ដែលនៅក្បែរអតីតកន្លែងចាក់សំរាមស្ទឹងមានជ័យជាកន្លឺងដែល​កុមារជាច្រើននឹង​គ្រួសារ​របស់ពួកគេធ្លាប់ធ្វើការនិងរស់នៅ។ចាប់ផ្តើមពីឆ្នាំ២០០៣រហូតដល់បច្ចុប្បន្ននេះកុមារចំនួនជាង២០០០នាក់បាននិងកំពុងសិក្សាចាប់ពីសាលាបឋមសិក្សារហូតដល់អនុវិទ្យាល័យនិងវិទ្យាល័យចំណែកសិស្សដែលត្រូវបញ្ចប់វិទ្យាល័យអង្គការ CCFបានជួយឧបត្ថម្ភបន្តការសិក្សានៅសាកលវិទ្យាល័យឯកជន៕

Leave a Reply

Your email address will not be published. Required fields are marked *