គាំទ្រ!!! ដំរីនៅអង្គរ បង្ហាញទឹកមុខយ៉ាងរីករាយ ពេលបានរស់នៅក្នុងព្រៃវិញ

សត្វដំរីទាំងនោះ​បានបង្ហាញនូវភាពរីករាយតាមរយៈទឹកមុខដ៏ស្រស់បស់ ដែលបង្ហាញថាពួកគេត្រូវការជីវិតដែលមានសេរីភាព ជីវិតដែលរស់នៅក្នុងនាមជាពួកគេ មិនមែនត្រូវបង្ខំឱ្យធ្វើការបម្រើភាពរីករាយឱ្យមនុស្សនោះទេ ។

កាលពីពេលថ្មីៗនេះ បើយោងតាមរយៈទំព័រហ្វេសប៊ុកផេក Kulen Elephant Forest បានបញ្ជាក់ថា៖ សត្វដំរីជាច្រើនក្បាលត្រូវបានបញ្ជូនទៅរស់នៅក្នុងតំបន់ព្រៃអភិរក្សភ្នំគូលេន ហើយពួកគេបានរស់នៅជួបជុំគ្នាក្នុងព្រៃនោះតែម្ដង ដោយមិនបែកគ្នានោះទេ ។អ្វីដែលកាន់តែរំភើបនោះគ្រាន់បានចូលដល់ព្រៃភ្លាមហ្វូងដំរី បានបង្ហាញកាយវិការយ៉ាងសប្បាយរីករាយ ប្រឡែងគ្នាលេង ហាក់បង្ហាញថា នេះហើយជាជីវិតសត្វព្រៃ ត្រូវតែរស់នៅក្នុងព្រៃធម្មជាតិបែបនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *