បើស្រលាញ់ បើគាំទ្រ សូមបងប្អូនស៊ែរម្នាក់មួយមក!!! កូនខ្មែរយើងបាននាំយក​សិល្បៈ​ល្ខោន​ខោល​ និង​របាំ​បុរាណ​ខ្មែរ​ ទៅ​សម្តែង​នៅប្រទេស​ជប៉ុន ដើម្បីបង្ហាញអោយអន្តរជាតិបានឃើញ នូវសម្បត្តិរបស់ខ្មែរដ៏អស្ចារ្យមួយនេះ

យេីង​សង្កេត​ឃើញ​ថា​ សិល្បៈ​ល្ខោន​ខោល​ដែលធ្លាប់ល្បីល្បាញ​រន្ទឺ​ ហាក់បីជា​មាន​សន្ទុះ​គាំទ្រ​ជាខ្លាំង​ ខណៈដែល​មាន​អ្នក​សិល្បៈ​មួយ​ចំនួន​បាន​ខិតខំ​ធ្វើការ​សម្តែង​ ក៏ដូចជា​ធ្វើការ​អភិរក្ស​ និងមានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​មហាជន​ខ្មែរ​ជាច្រើន​តាម​រយៈ​ការចូលរួម​ទស្សនា​ផ្ទាល់ និងការ​ស៊ែរបន្តតាម​រយៈ​បណ្តាញ​សង្គម​ជាដេីមនោះ​។

យ៉ាងណា​មិញ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ សិល្បករ​ និង​សិល្បការនី​ចំនួន​២រូបដែល​តំណាង​ឲ្យ​កម្ពុជា​ បាននាំយក​សិល្បៈ​ល្ខោន​ខោល​ និង​របាំបុរាណខ្មែរទៅ​ចូល​រួម​សម្តែង​នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​ ក្នុងកម្មវធី VIVA ASEAN The Best of ASEAN Performing Arts និងពិព័រណ៍វប្បធម៌អាស៊ាន ឆ្នាំ២០១៩។


សូម​ជម្រាប​ជូន​ដែរថា​ ចំពោះ​សិល្បករទាំងពីររូប​តំណាង​ឲ្យ​កម្ពុជា​ បាននាំយករបាំ​សិល្បៈ​ល្ខោន​ខោល​ និង​របាំ​បុរាណ​ខ្មែរ​ទៅ​ចូល​រួម​សម្តែង​នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​ មានឈ្មោះ​ សួរ​ គឹមសេង​ ជាមន្ត្រី​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ និង​ ​កញ្ញា​ លាវ​ ចន្ទ័​លិកា​ ជាមន្ត្រី​នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព ហេីយ​ចំពោះ​ការ​សម្ដែង​នេះ​ គឺបាន​បញ្ចប់​ទៅដោយ​ជោគជ័យ​ផងដែរ​។

គួរ​រំលឹក​ដែរ​ថា​ ល្ខោនខោលខ្មែរ ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបានធ្វើឡើងនៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមកដល់ថ្ងៃនេះ​ គឺមាន​រយៈពេល​១ឆ្នាំ​ហើយ​ ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរគ្រប់រូប​ មានមោទនះភាពខ្លាំងណាស់នៃលទ្ធផលដ៏​អស្ចារ្យ​មួយនេះ។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *