តិចលកូនចៅ សួរមិនដឹងទៅ? តើទង់ជាតិខ្មែរ មានរូបប្រាសាទអង្គរវត្តមានតាំងពីឆ្នាំណាមក?

ពាក្យថា «អង្គរ» មានន័យសំដៅ​ថាជា​ ទីក្រុង ​រាជធានី ឬអាណាចក្រ ។ រីឯពាក្យ «វត្ត» ជាទីដែលមានព្រះសង្ឃគង់នៅ ឬជាវត្តអារាម។ អត្ថន័យជារួមមក «អង្គរវត្ត» មានន័យថាជាទីក្រុងដែលមានវត្តពុទ្ធសាសនា។តាមវចនានុក្រម គឺវាបានមកពីនគរវត្ត ជាឈ្មោះប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាមន្ទីររុង​រឿង​ដោយលំអគ្មានពីរ (ហៅក្លាយមកជាអង្គរវត្ត) ។

កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៨៦០ អ្នកបុរាណវិទូជនជាតិបារាំងម្នាក់ គាត់បានរកឃើញ «ប្រាសាទអង្គវត្ត» ដ៏ធំមហិមា គ្មានពីរនៅលើលោក ដែលជាកេរមរតកដូនតារបស់យើងជាលើកដំបូង។

នៅកាលគ្រានោះដែរ ដោយមានការទទួលស្គាល់ពីសំណាក់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម និងដោយមានការគាំទ្រពីសំណាក់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរផង ព្រះករុណាជាព្រះអង្គម្ចាស់ ហ្លួងបានសម្រេចព្រះទ័យយករូប ប្រាសាទអង្គរវត្ត ប្រាកដឡើងក្នុងផ្ទាំងសំពត់ក្រណាត់តំណាង ឱ្យផែនដីកម្ពុជាទាំងមូលនៅ គ.ស. ១៨៦៣ ៕ប្រភព៖ knowledgecambodia.com

Leave a Reply

Your email address will not be published. Required fields are marked *