ឃើញហើយស្ទើរស្រក់ទឹកភ្នែក!!! ហេតុអ្វីម្ដាយដាច់ចិត្តរត់ចោលកូន…

(ប៉ោយប៉ែត)៖ បើយើងមើលពីមួយជ្រុងតូចនៃសង្គមយើងប្រាកដណាស់យើង នឹងបានឃើញនូវស្នាមញញឹម ការជួនជុំរស់នៅប្រកបទៅដោយសុភមង្គល ប៉ុន្តែបើយើងបានសិក្សាស្វែងយល់នូវសង្គមនេះឲ្យបានគ្រប់ជ្រុងជ្រោយនោះយើង នឹងបានឃើញពីការបែកបាក់គ្រួសារ ទុរគតភាព ក៏ដូចជាក្នុងរូបភាពនេះមានក្មេងប្រុស ស្រី៤នាក់ ដែលត្រូវបានម្ដាយបោះបង់ចោល ហើយបន្ទុកទាំងអស់ត្រូវបានធ្លាក់ទៅលើឪពុកធ្វើការសំណង់ជាអ្នករ៉ាប់រងទាំងអស់ ដែលមានជីវភាពសព្វថ្ងៃរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ពិតជាគួរឲ្យអានិតដល់កុមារទាំងអស់នេះណាស់។

ដោយយោងទៅតាមទៅគណនីហ្វេសប៊ុកឈ្មោះនីមង្គល អចលនទ្រព្យ បានបង្ហោះរូបភាពកុមារទាំងអស់នោះដែលកំពុងតែគេងរង់ចាំឪពុកចេញពីធ្វើការដោយសេចក្ដីស្រេកឃ្លានដោយភ្ជាប់ជាមួយសំណេរមួយចំនួនថា កូនគេកូនយើង ម្ដាយរត់ចោលបាត់ហើយនៅជាមួយឪពុកគាត់ធ្វើការសំណង់កំពុងតែខ្វះខាតខ្លំាងណាស់តោះជួយគាត់ម្នាក់បន្តិចក៍បានអរគុណអុីម៉ៅផ្ដល់ព័ត៌មានអោយអំពើល្អមិនសាបសូន្យបងប្អូនដែរមានខោរអាវចាស់ៗ កំរាលភួយ ម៉ុងបរិច្ចាគបានភូមិអូរឬស្សី​ ក្រុងប៉ោយប៉ែត​។

Leave a Reply

Your email address will not be published. Required fields are marked *