ក្រុមហ៊ុន Rolls-Royce ចង់ផលិតយន្ដហោះសម្រាប់ក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ដោយសារ…

តើហេតុអ្វីបានជា Greta Thunberg ក្លាយជាមនុស្សដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំងរហូតដល់ក្រុមហ៊ុន Rolls-Royce ចង់ផលិតយន្តហោះមួយជាពិសេសសម្រាប់នាងដែលនាងអាចជិះវាបាននោះ? Greta Thunberg គឺជាក្មេងស្រីជនជាតិស៊ុយអ៊ែត ដែលកើតនៅក្នុងឆ្នាំ២០០៣ (១៦ឆ្នាំ) ។ នាងជាសកម្មជនបរិស្ថានដែលធ្វើការងារយ៉ាងសកម្មទៅលើ ការប្រែប្រួលអាកាសធាតុ។

នាងធ្លាប់គេចសាលាមិនចូលរៀន ដើម្បីយកពេលមកធ្វើការតវ៉ាប្រឆាំងនៅមុខសភាស៊ុយអ៊ែត ដើម្បីឱ្យរដ្ឋាភិបាលស៊ុយអ៊ែតខ្វាយខ្វល់អំពីបញ្ហាបរិស្ថាន និងប្រយុទ្ធប្រឆាំងចំពោះការប្រែប្រួលអាកាសធាតុនេះឱ្យកាន់តែសកម្មឡើង។

អ្វីដែលចាប់់អារម្មណ៍មួយទៀតនោះគឺនាងធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំដ៏ធំមួយនៅឯទីក្រុងញូយ៉ក ជាមួយនឹងមេដឹកនាំពិភពលោកជាច្រើនរូប ហើយនាងបានបញ្ជូនសារ និងបានស្ដីបន្ទោសទៅដល់បណ្ដាមេដឹកនាំប្រទេសភាគច្រើនផងដែរ ដែលពួកគេបានគិតគូរតែពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសខ្លួនហួសហេតុពេក ដោយមិនសូវខ្វាយខ្វល់អំពីបញ្ហាបរិស្ថាន។

Leave a Reply

Your email address will not be published. Required fields are marked *