ពិតជាដំណឹងល្អមែន!!! ជប៉ុនចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ក្នុងជំនួបពិភាក្សារវាង ឯកឧត្តមកិត្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងប្រតិភូជម្រុញការវិនិយោគមកពីប្រទេសជប៉ុនមួយក្រុម ដែលសម្របសម្រួលដោយសមាគមកម្ពុជា-ជប៉ុន ដឹកនាំដោយលោក Fumiaki Takahashi ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

ឯកឧត្តមកិត្តសេដ្ឋាបណ្ឌិតបានលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍បណ្ដាក់ទុនឲ្យកាន់តែច្រើនបន្ទាប់ពីភាគីជប៉ុនចង់ទទួលបានការណែនាំមួយចំនួនពីឯកឧត្តម និងចង់សិក្សាស្វែងយល់ពីវិស័យឧស្សាហកម្ម និងឱកាសវិនិយោគនៅកម្ពុជា។យ៉ាងណាមិញលោក Fumiaki Takahashi និងប្រតិភូវិនិយោគជប៉ុន បានសម្តែងនូវការចាប់អារម្មណ៌ចំពោះស្ថានភាពអំណោយផលនៅកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *