កូនខ្មែរពូកែមែន!!! រត់ប្រណាំងក្នុងចំណោមមនុស្ស 620លាននាក់ បានចំណាត់ថ្នាក់លេខ៤…

ជាការពិតណាស់កីឡាគឺនាំមកនូវសុខភាព ហេតុនេះហើយទើបយើងទាំងអស់គ្នាតែងលេងកីឡា មិនថាកីឡាបាល់ទះ​ រត់ប្រណាំង ហែលទឹក ជិះកង់ បាល់ទាត់ ជាដើមដើម្បីទទួលបានភាពសប្បាយរីករាយ និងនាំមកនូវសុខភាពល្អដល់យើងផងដែរ។ ក្នុងចំណោមកីឡាជាច្រើនប្រភេទ យើងសង្កេតឃើញថា មួយក្នុងចំណោមនោះត្រូវបានគេនិយមចូលចិត្តលេង និងទស្សនាខ្លាំងជាងគេ នោះគឺ កីឡាបាល់ទាត់។

ដោយឡែកនៅក្នុងការប្រកួតធំៗគឺកីឡារត់ប្រណាំងតែងតែមានវត្តមាន ជាក់ស្តែងកាលពីពេលថ្មីៗនេះ តាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Bunthorn Chhun បានធ្វើកាលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ សង្ឃឹមថាមានអ្នកយល់ពីអារម្មណ៍របស់ខ្ញុំ 620លាននាក់បានលេខ04ដែរ សូមបងប្អូនជួយគាំទ្រ និងជួយទំនុកបម្រុងខ្ញុំបន្ថែមព្រោះខ្ញុំសន្យាថាខ្ញុំនឹងប្រឹងប្រែងហ្វឹកហាត់យកមេដាយមាសឲ្យបាន ជាពិសេសការប្រកួតកីឡាអូឡាំពិក2020នៅតូក្យូប្រទេសជប៉ុនខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *