ស្អាតអ្វីម្ល៉េះទេ!!! ហ៊ិន ច័ន្ទនិរ័ត្ន ត្រូវអ្នកគាំទ្រលើកសរសើរមិនដាច់ពីមាត់…

ពិធី​ការិនី ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន ត្រូវបាន​មហាជន និង អ្នកគាំទ្រ​ជាច្រើន​ចាត់ទុកជា​ពិធី​ការិនី​ម្នាក់​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ ដោយ​រាល់​ការបង្ហាញ​ខ្លួនរបស់​នាង​ម្តងៗ​តែងតែ​ធ្វើឱ្យមាន​ការចាប់អារម្មណ៍ និង ទទួល​ការកោតសរសើរ​ជានិច្ច។

​​ថ្មីៗ​នេះ​ទៀតសោត ពិធី​ការិនី​សាច់​ស​ល្អ​ទាំង​ព្រម​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ និង អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​បន្ត​ការចាប់អារម្មណ៍​លើ​រូបនេះ បន្ទាប់ពី​បានឃើញ​រូបភាព​ប៉ុន្មាន​សន្លឹក​ក្នុង​សម្លៀកបំពាក់​កូនក្រមុំ ដែល​នាង​បាន​ថត​ឃោសនា​ឱ្យ​សម្អាងការ​មួយ​កាលពីពេល​កន្លងទៅនេះ។

ជា​មួយរូប​សម្រស់​ស្ថិតក្នុង​សម្លៀកបំបាក់​កូនក្រមុំ​នោះ ពិធី​ការិនី ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន បានទទួល​ការកោតសរសើរ​លើ​រូប​សម្រស់​យ៉ាងច្រើន​ពី​មហាជន​អ្នកគាំទ្រ ។«​មើល​ពី​ជ្រុង​ការ​ក៏​ស្រស់​» នេះ​ជាការ​លើកឡើង​របស់​អ្នកលេង​បណ្តាញ​សង្គម បន្ទាប់ពី​ឃើញ​រូប​ដែល ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន ក្នុង​សម្លៀកបំពាក់​កូនក្រមុំ​នោះ ។ នៅមាន​ពាក្យ​សរសើរ​ជាច្រើន​ទៀត ដែល​អ្នកគាំទ្រ​និយាយ​ទៅកាន់​ពិធី​ការិនី​រូបនេះ ។ ជាការ​ពិតណាស់ ស្ថិតក្នុង​ឈុត​កូនក្រមុំ​ខ្មែរ​នោះ ពិធី​ការិនី ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន មើលទៅ​ពិតជា​លេចធ្លោ និង ស្រស់ស្អាត​ដូច​គេ​សរសើរ​ពិតមែន ៕

Leave a Reply

Your email address will not be published. Required fields are marked *