ទឹកចិត្តអ្នកគាំទ្រខ្មែរ!! បុរសម្នាក់គូររូបកីឡាករ កែវ សុខផេង ដើម្បីលើកទឹកចិត្តគាត់ និងបានភ្ចាប់សារដ៏សែនមានអត្ថន័យថា …

ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ដែលកាលពី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គឺការប្រកួត​បាល់ទាត់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ U22 ប្រទេស​កម្ពុជាបានជួបជាមួយប្រទេសវៀតណាម​ ក្នុង​កីឡដ្ឋាន​ Rizal Memorial​ ប្រទេស​ហ្វីលីពីន​ ដែល​លទ្ធផល​នោះ​ ក្រុម​ជម្រើស​ជាតិ​វៀតណាម​ បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ក្នុង​លទ្ធផល​៤ទល់នឹង​០។

ក្រោយពី​បញ្ចប់​ការ​ប្រកួត​ រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ប៉ះ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​រួចមក​ ក៏ស្រាប់​តែ​លេចឮ​ព័ត៌មាន​ថា​ កីឡាករបាល់ទាត់​ កែវ​ សុខផេង​ ក្នុងតួនាទីជាខ្សែប្រយុទ្ធដ៏​ឆ្នេីម​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ បែរជាមានពូជពង្សសាវតាជាកូនបង្កើតរបស់ជនជាតិវៀតណាមទៅវិញ ដែលធ្លាប់បានរស់នៅ និងសិក្សារនៅប្រទេសវៀតណាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជុំវិញ​ព័ត៌មាន​ខាង​លើ​នេះ​ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​លោក​ កែវ​ សុខផេង​ ​ជាខ្លាំង​ តែ​ត្រូវ​បាន​មហាជន​ខ្មែរ​ជាច្រើន​ បាន​នាំ​គ្នា​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​រូប​នេះ​ ទេីបធ្វេីឲ្យ​រូប​គាត់មាន​ស្នាម​ញញឹម​ឡើង​វិញ​។​ យ៉ាង​ណា​មិញ​ កាលពី​ម្សិលមិញ​នេះ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​ ដេីម្បី​ដណ្ដើម​យក​លេខ​បី​ (មេដាយ​សំរឹទ្ធ​)​ ។

ក្រោយ​ពី​មានការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ U22 រវាងក្រុមជម្រើសកម្ពុជា ប៉ះ​ជាមួយ​ ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា អស់​រយៈពេល​​៩០នាទី​រួចមក​ ចំពោះ​លទ្ធផល​នោះ​គឺ២ស្មើ​។ ជាមួយ​គ្នានេះ​ដែរ​ ចំពោះ​ការសម្រេច​កាត់​សេចក្តី​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​អាយុ​ក្រោម​២២ឆ្នាំ​ រវាងក្រុមជម្រើសជាតិកម្ពុជា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​មីយ៉ាន់ម៉ា​

គឺតាម​រយៈ​ការទាត់បាល់​ប៉េណាល់ទី​​១១ម៉ែត្រ​ ដែលក្នុង​នោះ​មីយ៉ាន់ម៉ា​ទទួល​បាន​៥គ្រាប់​ ខណៈ​ដែល​កម្ពុជា​ទទួល​បាន​ត្រឹម​តែ៤គ្រាប់​ ដោយកីឡាករ​ កែវ​ សុខផេង​ ទាត់ប៉ះ​បង្គោល​ទី​ ពិត​ជា​គួរឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់​ តែ​ទោះជា​យ៉ាងនេះ​ក្តី​ នេះ​គ្រាន់​តែជា​កីឡាតែ​ប៉ុណ្ណោះ​ ហេីយ​ប្រជាពលរដ្ឋ​ខ្មែរ​​ ក៏នៅតែបន្តការ​គាំទ្រ​ចំ​ពោះ​គោព្រៃ​កម្ពុជា​ជាបន្ត​។

ជាមួយ​គ្នា​នេះ​ដែរ​ ប្អូន​ប្រុស​ម្នាក់​ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Ma Tour Tour ដោយ​សារ​តែមាន​ចិត្ត​ស្រលាញ់​ និង​គាំទ្រ​ចំពោះ​កីឡាករ​ កែវ​ សុខផេង​ ក៏បាន​គូររូប​ដោយផ្ទាល់​ដៃ​ និងបាន​មាន​ជាពាក្យ​ពេចន៍​រៀប​រាប់​ថា«ខ្ញុំមិនខ្វល់ថាគាត់មកពីណា ឬជានរណា តែខ្ញុំស្រលាញ់និងគាំទ្រគាត់ ព្រោះគាត់បានសាងកេរ្តិ៍ឈ្មោះឲ្យកម្ពុជា ធ្វើការប្រកួតដើម្បីកម្ពុជា មានបេះដូងជាខ្មែរ នរណាក៏ដោយឲ្យតែបានសាងប្រយោជន៍ដើម្បីបុព្វហេតុ ជាតិមាតុភូមិ ដើម្បីប្រជាជនខ្មែរ ខ្ញុំស្រលាញ់និងគាំទ្រ ហើយគឺជាវិរៈបុរសក្នុងបេះដូងខ្ញុំ idol កែវ សុខផេង»។




ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *